RIO DE JANEIRO ៖ យោងតាមរបាយការណ៍ ក្នុងប្រព័ន្ធផ្សព្វផ្សាយ របស់ប្រេស៊ីល បានឲ្យដឹងថា ក្រុម AC Milan បានចាប់អារម្មណ៏ជាថ្មី ទៅលើខ្សែប្រយុទ្ធ អន្តរជាតិ Gremio និងប្រេស៊ីល Everton យោងតាមការ ចេញផ្សាយពីគេហទំព័រឆៃណាឌៀលី ។
បើយោងតាមសេវាព័ត៌មាន Globo Esporte ថា ប៉ុន្តែក្រុមយក្សអ៊ីតាលី Serie A ប្រឈមនឹងការប្រកួតប្រជែងពី Everton នៃក្របខណ្ឌ Premier League និងក្រុម Borussia Dortmund របស់អាល្លឺម៉ង់។ Everton ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Gremio រហូតដល់ឆ្នាំ ២០២៣ ហើយត្រូវបានគេយល់ថា មានទឹកប្រាក់ ១២០ លានអឺរ៉ូនៅក្នុងកិច្ចសន្យារបស់លោក ។
ក្រុម AC Milan បានធ្វើការដេញថ្លៃ មិនបាន សម្រេចចំនួន ៣០ លានអឺរ៉ូ សម្រាប់កីឡាករវ័យ ២៤ ឆ្នាំរូបនេះ កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីការ សម្តែងដ៏គួរ ឲ្យចាប់អារម្មណ៍ របស់លោកនៅក្នុងយុទ្ធនាការ Copa America ២០១៩ ដោយជោគជ័យ ។
Everton បានបង្ហាញខ្លួន ជាលើកដំបូងចំនួន២៧០ ដងសម្រាប់ក្រុម Gremio និងរកបាន ៦៩ គ្រាប់ចាប់តាំង ពីត្រូវបានតំឡើងឋានៈ ពីសាលាយុវជនរបស់ក្លិប Porto Alegre ក្នុងឆ្នាំ ២០១៤។ លោកត្រូវបានគេជ្រើសរើស ឲ្យក្រុមជម្រើសជាតិ ប្រេស៊ីលចំនួន ១៤ ដងដោយរកបាន ៣ គ្រាប់ ៕
ដោយ៖លី ភីលីព


