កីឡា

លីកប្រេស៊ីល ប្តេជ្ញាបញ្ចប់រដូវកាលនេះឲ្យបាន

នៅថ្ងៃពុធនេះ ក្លឹបទាំងអស់មកពីលីកកំពូលទាំងពីរ របស់ប្រទេសប្រេស៊ីល បានធ្វើការប្រកាសរួមគ្នា អំពីផែនការបញ្ចប់រដូវកាល ដែលនៅសេសសល់ឲ្យបាន ដើម្បីធានាឲ្យបានកុងត្រា ដែលទទួបានពីទូរទស្សន៍ សម្រាប់ការប្រកួតទាំងអស់របស់ខ្លួន។

ដោយសារកូវីដ១៩លីកទាំងពីរ បានបង្ខំចិត្តពន្យារពេលផែនការចាស់ ដែលនឹងត្រូវប្រកួតឡើងវិញ ក្នុងខែឧសភា ហើយថែមទាំងមិនអាចបញ្ជាក់ ពីកាលកំណត់ច្បាស់ឡើយ អពីការវិលត្រឡប់ក្តី។ ក្លឹបទាំអ៤០នៅក្នុងលីកទាំងពីរ ក៏បានបង្ហាញពីបំណង ចង់លេងការប្រកួត ដែលសេសសល់ របស់ខ្លួនឡើងវិញដែរ។

ប្រធានក្លឹបទាំងអស់ បានជួបប្រជុំគ្នា ហើយបានទទួលលទ្ធផលសម្រេច និងបានផ្ញើរលិខិតមួយ ទៅកាន់ទូរទស្សន៍ផ្សាយផ្តាច់មុខ ដែលានកុងត្រាជាមួយគ្នានោះគឺO Globo អំពីការប្តេជ្ញាចិត្តរបស់ពួកគេថា លីកនឹងដំណើរការប្រកួតឡើងវិញ សម្រាប់រដូវកាលនេះ ឲ្យខានតែបាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top