រដ្ឋាភិបាល នៃប្រទេសកូឡំប៊ី បានបដិសេធ អំពីទិដ្ឋភាពថា តើលីកកំពូល របស់ប្រទេស នឹងអាចវិលត្រឡប់មកវិញ ក្នុងរយៈពេលខាងមុខដ៏ឆាប់នេះ ដោយសារតែបញ្ហារាតត្បាត ដោយវិរុសកូរ៉ូណា នៅតែបន្តនៅឡើយ ក្នុងប្រទេស។
គិតចាប់តាំងតែ ពីថ្ងៃទី១៣ ខែមិនា ក្រោយការប្រកាស របស់លោកប្រធានាធិបតី Ivan Duque មកព្រឹត្តិការណ៍កីឡាករ តូចធំទាំងឡាយ ត្រូវបានផ្អាកជាផ្លូវការ ហើយប្រទេសត្រូវបានបិទផងដែរ ប៉ុន្តែមកដល់សប្តាហ៍នេះ មន្ត្រីជាន់ខ្ពស់របស់សហព័ន្ធបាល់ទាត់កូឡំប៊ី បានធ្វើការស្នើទៅកាន់រដ្ឋាភិបាល ហើយក្នុងការអាចដំណើរ ការប្រកួតឡើងវិញ ដោយមិនមានទស្សនិកជន ទស្សនាផ្ទាល់បានឡើយ។
សហ័ពន្ធបានបកស្រាយ អំពីមូលហេតុសំខាន់មួយចំនួនថា ហេតុអ្វីបានជាលីក គួរតែត្រូវបានបើកឡើងវិញ ហើយមួយក្នុងចំណោមនោះគឺថា ប្រសិនបើលីកមិនអាចប្រកួតឡើងវិញទេ នោះមានក្លឹបមិនតិចឡើយ ដែលនឹងត្រូវបិទ និងក្ស័យធនជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី

