លោកគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta ក្រោយជាសះស្បើយ ពីកូវីដ១៩បន្តិច ហើយនោះត្រូវបានគេមើលឃើញថា មានភាពមមាញឹកបំផុត ក្នុងការស្វែងរកកីឡាករចំណូលថ្មី មកពង្រឹងក្លឹបត្រៀមការប្រកួតរដូវកាល ដែលនៅសេសសល់។
កីឡាករចំណូលថ្មី ត្រូវតែក្លាយទៅជាផ្នែកដ៏សំខាន់ នៃការកែប្រែទំរង់លេងរបស់ក្លឹបដាច់ខាត ប៉ុន្តែវាមានលំបាកនៅពេល ដែលក្លឹបមានខ្ទង់ចំណាយទាប តែចង់បានកីឡាករមានគុណភាព។ នៅថ្ងៃនេះ លោកArteta បានលើកឡើងអំពីគំនិតរបស់គាត់ ក្នុងការជ្រើសរើសកីឡាករចំណូលថ្មី ហើយបញ្ជាក់ថា ប្រសិនទៅរួច លោកចង់បានវិរៈបុរស២នាក់ មកពង្រឹងក្លឹបពេលនេះ។
Patrick Vieira ជាអតីតមិត្តរួមក្លឹបជាមួយគ្នា នឹងលោកArteta គឺជាមនុស្សទី១ ដែលលោកនឹងយកមករួមក្រុម ប្រសិនបើគាត់នៅជាកីឡាករ។ Arteta បានសរសើរខ្លាំង អំពីសមត្ថភាពរបស់អតីតកីឡាករ សញ្ជាតិបារាំងរូបនេះខ្លាំងណាស់ មុនពេលដែលគាត់សម្រេចចិត្ត ចាកចេញពីក្លឹបកាលពីឆ្នាំ២០០៥។
ម្នាក់ទៀត ដែលលោក Arteta នឹងយកមកជួយក្លឹបដែរនោះ គឺលោកMichael Laudrup អតីតគ្រូបង្វឹកក្លឹបSwansea។ បុរសរូបនេះមានភាពល្បីល្បាញណាស់ ពេលមានវត្តមានជាកីឡាករ នៅជាមួយនឹងក្លឹប Barcelona, Real MadridនិងJuventus៕
ប្រែសម្រួល៖ស៊ុនលី