មកដល់សប្តាហ៍នេះ ក្លឹបសេះបង្កង់ Juventus ត្រូវបានគេជឿជាក់ថា កំពុងមានសង្ឃឹមខ្លាំងថា នឹងអាចផ្ទេរយកកីឡាករ ខ្សែការពារEmerson Palmieri មកជួបជុំជាមួយ នឹងអតីតគ្រូបង្វឹកក្លឹបចាស់ ធ្លាប់ធ្វើការជាមួយគ្នា គឺលោកMaurizio Sarriវិញបាននាពេលខាងមុខ។
កីឡាករសញ្ជាតិប្រេស៊ីល ដែលកើតនៅក្នុងប្រទេសអ៊ីតាលី និងស្ថិតក្នុងបញ្ជីជម្រើសជាតិរូបនេះ បានធ្លាក់ចេញពីបញ្ជីចំណូលចិត្ត របស់Stamford Bridge ចាប់តាំងតែពីពេល ដែលលោកFrank Lampard មកកាន់តំណែងជាគ្រូបង្វឹក ហើយកំពុងតែស្វះស្វែងរកវិធី ក្នុងការវិលត្រឡប់ មកលីកកំពូលអ៊ីតាលីSerie Aវិញផងដែរ។
កីឡាករវ័យ២៥ឆ្នាំរូបនេះ បានចុះកុងត្រាផ្ទេរមកពីRoma កាលពីឆ្នាំ២០១៨ ហើយពេលនេះ មិនត្រឹមតែមិនអាចបង្ហាញខ្លួនហើយ គឺថែមទាំងមានឈ្មោះ នៅពីក្រោយកីឡាករខ្សែការពារ ដល់ទៅ២រូបផ្សេងទៀតផងដែរ ហើយបច្ចុប្បន្នChelsea បានដាក់តម្លៃកីឡាកររូបនេះរួចទៅហើយ គឺ២២លានផោន ដើម្បីលក់ចេញសង្ឃឹមថា Juventus នឹងជាគោលដៅតែមួយគត់៕
ប្រែសម្រួល៖ស៊ុនលី