តេអេរ៉ង់៖ សហព័ន្ធបាល់ទាត់អ៊ីរ៉ង់បានឲ្យដឹងថាខ្លួនមិនអាចទទួលបានជំនួយហិរញ្ញវត្ថុពី FIFA បាននោះទេ ដោយសារការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រព័ន្ធធនាគាររបស់ប្រទេសនេះ។
យោងតាមរបាយការណ៍នេះ FIFA នឹងបញ្ចេញមូលនិធិប្រតិបត្តិការទាំងអស់សម្រាប់ឆ្នាំ២០១៩ និង ២០២០ នៅប៉ុន្មានថ្ងៃខាងមុខនេះ នៅក្នុងជំហានដំបូងនៃផែនការផ្តល់ជំនួយ ដើម្បីជួយដល់សហគមន៍បាល់ទាត់ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ។
វិធានការណ៍នេះនឹងមានន័យថា ទឹកប្រាក់សរុបប្រហែល ១៥០ លានដុល្លារអាមេរិកនឹងត្រូវចែកចាយក្នុងចំណោមស្ថាប័នរដ្ឋបាលជាតិចំនួន ២១១ នៅជុំវិញពិភពលោក៕ដោយ ឈូក បូរ៉ា

