កីឡា

ប្រទេសអ៊ីរ៉ង់៖ ខ្លួនមិនអាចទទួលការគាំទ្រ ផ្នែកហិរញ្ញវត្ថុរបស់ FIFA ដោយសារតែការដាក់ទណ្ឌកម្ម

TEHRAN៖ នេះបើតាមការផ្សាយ Tehran Times dailyថា សហព័ន្ធបាល់ទាត់អ៊ីរ៉ង់ បាននិយាយថា ខ្លួនមិនអាចទទួលបាន ជំនួយហិរញ្ញវត្ថុពី FIFA ដោយសារតែការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រព័ន្ធធនាគាររបស់ប្រទេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

យោងតាមរបាយការណ៍នេះ FIFA នឹងបញ្ចេញ មូលនិធិប្រតិបត្តិការទាំងអស់សម្រាប់ឆ្នាំ ២០១៩ និង ២០២០ នៅប៉ុន្មានថ្ងៃខាងមុខនេះ នៅក្នុងជំហានដំបូង នៃផែនការផ្តល់ជំនួយ ដើម្បីជួយដល់សហគមន៍បាល់ទាត់ ដែលរងផលប៉ះពាល់ ដោយជំងឺរាតត្បាត COVID-19។
វិធានការណ៍នេះមានន័យថា ថវិកាសរុបប្រហែល ១៥០ លានដុល្លារនឹងត្រូវចែកចាយ ក្នុងចំណោមស្ថាប័នរដ្ឋបាលជាតិ ចំនួន ២១១ នៅជុំវិញពិភពលោក។ ទោះយ៉ាងណា សហព័ន្ធបាល់ទាត់អ៊ីរ៉ង់ មានបញ្ហាធ្ងន់ធ្ងរ ទាក់ទងនឹងការទទួលជំនួយ ហិរញ្ញវត្ថុពី FIFA ព្រោះថា ការរឹតត្បិតទូលំទូលាយ របស់អាមេរិក លើប្រព័ន្ធធនាគាររបស់អ៊ីរ៉ង់ នៅតែមានជាធរមាន។

លោក Ali Soleimani ជាហេរញ្ញិក នៃសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ បាននិយាយថា ការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ គឺមានហើយ“ FIFA មិនទាន់រកឃើញ ដំណោះស្រាយ ដែលមានសុវត្ថិភាព ក្នុងការទូទាត់ប្រាក់ចំណូល នៃបាល់ទាត់អ៊ីរ៉ង់ទេ ហើយមានកិច្ច ខិតខំប្រឹងប្រែងជាច្រើន ត្រូវបានធ្វើឡើង នៅក្នុងបញ្ហានេះប៉ុន្តែ យើងមិនបានឈាន ដល់ដំណោះស្រាយសមស្របទេ៕ ដោយ៖លី ភីលីព

Most Popular

To Top