BUENOS AIRES ៖ ប្រធានសមាគមបាល់ទាត់ ប្រទេសនេះ បាននិយាយថា យើងនៅសល់ នៃរដូវកាលបាល់ទាត់អាហ្សង់ទីន ត្រូវបានលុបចោល ចំពេលមានការរីករាលដាល នៃជំងឺឆ្លងវីរុសកូរ៉ូណា យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
ក្លិបដែលស្ថិត ក្នុងក្របខណ្ឌកំពូល ដែលគេស្គាល់ថា ជា Argentinian Superliga នឹងត្រូវបានកាត់ បន្ថយ រហូតដល់ឆ្នាំ ២០២២ ដោយសារតែការរំខាន ដែលបង្កឡើងដោយវិបត្តិសុខភាព ។ លោក Claudio Tapia ប្រធានសមាគមកីឡា បាល់ទាត់អាហ្សង់ទីន (AFA) បានប្រាប់ទូរទស្សន៍ TNT ថា យើងកំពុងបញ្ចប់ការប្រកួត ។ “គំនិតគឺចាប់ផ្តើមលេងម្តងទៀត នៅពេលដែលអាជ្ញាធរ អនុញ្ញាតឲ្យវានឹង ជាមួយសុវត្ថិភាពអតិបរមា” ។
លោក Tapia បានបន្រថា ការប្រកាសជាផ្លូវការ នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារនេះ ដោយបន្ថែមថា ក្រុមមកពីផ្នែកខាងក្រោមនឹងនៅតែត្រូវបានផ្សព្វផ្សាយ។ ការអត្ថាធិប្បាយរបស់លោកធ្វើឡើង២ថ្ងៃ បន្ទាប់ពីប្រធានាធិបតី អាហ្សង់ទីន Alberto Fernandez បានបន្តបិទទ្វារជាតិរហូតដល់ថ្ងៃទី ១០ ខែឧសភា។
ការសម្រេចចិត្តរបស់ AFA មានន័យថា ការប្រកួតដណ្តើម ពានរង្វាន់ Superliga ដែលកាលពីមុនគ្រោង នឹងបញ្ចប់នៅខែឧសភា ត្រូវបានលុបចោលវិញ បន្ទាប់ពីមួយជុំប៉ុណ្ណោះដំបូង៕ដោយ៖លី ភីលីព