នៅថ្ងៃនេះប្រធានបទដ៏សំខាន់មួយ សម្រាប់ប៉ូលីសអង់គ្លេសជាពិសេសនៅទីក្រុងLiverpoolនោះគឺថាការរារាំងការប្រមូលផ្តុំគ្នាដ៏ច្រើនសន្ធឹកនៃអ្នកគាំទ្រ បាល់ទាត់របស់ក្លឹបហង្សក្រហមLiverpoolនៅពេលដែល មានការប្រកាសជាផ្លូវការថា ក្លឹបនេះជាម្ចាស់ ពានរង្វាន់លីគ កំពូលអង់គ្លេស Premier League ជាផ្លូវការ។
វានឹងក្លាយទៅជាឧបសគ្គដ៏លំបាកបំផុត របស់ប៉ូលីសក្នុងការទប់ស្កាត់សកម្មភាពនេះដោយសារតែ ការលើកពានរង្វាន់រដូវកាលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ក្លឹបLiverpoolក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។ ក្រុមប៉ូលីសប៉ូលីសបានធ្វើការពិភាក្សាអំពីវិធីនៃ ការការពារក្នុងករណីដែលមានអ្នកគាំទ្ររាប់ពាន់នាក់ដែល ប្រមូលផ្តុំគ្នាតាមទីសាធារណៈក្នុងស្ថានភាពដែល ជំងឺឆ្លងកូវីដ១៩នៅមិនទាន់ធូរស្រាលនៅឡើយនោះ។
ចំណុចមួយនេះក៏បានក្លាយទៅ ជាកត្តាគម្រាមកំហែងមួយទៀតដែល Premier League អាចនឹងបង្ខំចិត្តក្នុងការលប់ចោលរដូវកាលនេះ ចោលទាំងស្រុងទៅវិញប្រសិនបើមិនមានវិធានការសុវត្ថិភាពណា អាចត្រូវបានធ្វើឡើងទេនោះ។Liverpoolនៅសល់តែ២ប្រកួត ជ័យជំនះប៉ុណ្ណោះដើម្បីលើកពានរង្វាន់នេះជាផ្លូវការ៕ប្រែសម្រួល៖ស៊ុនលី