កីឡាករ ខ្សែប្រយុទ្ធ បិសាចក្រហម Man United កីឡាករ Marcus Rashford តាំងតែពីខែមករា មកបានទទួលរងរបួស និងយោងតាមការអះអាង របស់ពេទ្យជំនាញជឿជាក់ថា រូបគាត់ត្រូវការពេលវេលា យ៉ាងហោចណាស់ក៏៣ខែដែរ ទើបអាចត្រឡប់មកប្រកួតវិញ ១០០ភាគរយ ដែលមានន័យថា លីគអង់គ្លេសក្នុងការប្រកួត ដែលនៅសេសសល់ នឹងមិនមានវត្តមាន របស់កីឡាកររូបនេះឡើយ។
ប៉ុន្តែដោយសារកូវី ដដែល ចាប់ផ្តើមវាយប្រហារ ខ្លាំងនៅអង់គ្លេសតាំងតែពីខែ មិនានោះបានធ្វើឲ្យលីគ កំពូលអង់គ្លេសបន្តពន្យារពេលរបស់ខ្លួន រហូតទៅដល់ខែមិថុនា ទោះបីជាក្លឹបទាំងអស់នៅថ្ងៃ ចន្ទសប្តាហ៍នេះត្រូវបានអនុញ្ញាតិ ឲ្យចូលមកហ្វឹកហ្វាត់វិញបានក្តី។ គេបានមើលឃើញដែរថា Rashford បានថែមទាំងមកដល់ទីលានហ្វឹកហាត់ផងដែរ នៅថ្ងៃអង្គារនេះ ខណៈដែលពេលវេលា របស់គាត់ក្នុងការវិល ចូលប្រកួតវិញ គឺគ្រប់គ្រាន់ល្មម។
កីឡាកររូបនេះ បានទទួលរងរបួស តាំងតែពីខែមករា ក្នុងការប្រកួតFA Cup ជុំទី៣ ប៉ះនឹងក្រុមWolves ប៉ុន្តែមកដល់ពេលនេះ គេអាចជឿជាក់បានថា Rashfordនឹងអាចបង្ហាញខ្លួនវិញ ទាំងក្លឹបផង និងការប្រកួតទាំងឡាយ របស់ជម្រើសជាតិផង នៅពេលដែលការប្រកួត ត្រឡប់មកវិញ៕
ប្រែសម្រួល៖ស៊ុនលី