កីឡា

ក្លឹបនៅ Premier League ចង់បន្តរដូវកាល ឡើងវិញឲ្យបាន ថ្ងៃទី១៣ ខែមិថុនា

មកដល់សប្តាហ៍នេះក្លឹបទាំងឡាយ នៅលីគកំពូលអង់គ្លេសបាននាំគ្នាចាប់ផ្តើមប្រកាសប្រាប់ បុគ្គលិកទាំងអស់របស់ខ្លួនហើយអំពីផែនការត្រឡប់មក មានការប្រកួតឡើងវិញដើម្បីឲ្យពួកគេបានត្រៀមខ្លួន ជាមុនទោះបីជាការប្រកួតត្រូវធ្វើឡើងដោយមិនមានការបើកទ្វាកីឡាដ្ឋានក្តី។

បើមិនមានអ្វីប្រែប្រួលទេនោះក្លឹប ទាំងអស់របស់អង់គ្លេសនឹងចាប់ផ្តើមការប្រកួតរបស់ខ្លួនឡើងវិញ នៅចុងសប្តាហ៍ដែលចំនឹងថ្ងៃទី១៣ខែមិថុនា។ កាលពីដើមខែPremier Leagueបានលើកឡើងនូវ លក្ខណ្ឌដែលល្អបំផុតនោះគឺកាហ្វឹកហាត់គួរតែត្រូវបានធ្វើឡើងនៅក្នុងខែឧសភានិងចាប់ផ្តើមការប្រកួតនៅក្នុងខែមិថុនា។

ការលើកឡើងនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែលរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារ វប្បធម៍របស់អង់គ្លេសគឺលោកOliver Dowden បានធ្វើការពិភាក្សាជា ច្រើនរួចមកហើយជាមួយនឹងប្រធាន ក្លឹបនិងអង្គភាពកីឡាធំៗរបស់ប្រទេសបូករួមទាំង Premier Leagueផងដើម្បីដោះស្រាយបញ្ហា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top