កីឡា

ក្លឹបយក្សអេស្បាញ ទាំង២ទទួលបានភ្លើងខៀវ ពីអជ្ញាធរ ដើម្បីចាប់ផ្តើម ហ្វឹកហាត់ឡើងវិញ

នៅថ្ងៃនេះ មានការប្រកាស មួយ ដោយកាសែតអង់គ្លេស The Mirror ក្លឹបកំពូលទាំងពីរ របស់លីគអេស្បាញ បានទទួលការអនុញ្ញាតិ ពីសំណាក់អជ្ញាធរ ក្នុងការចាប់ផ្តើមត្រឡប់ ចូលហ្វឹកហាត់វិញ ដើម្បីត្រៀមខ្លួន ក្នុងការដំណើរការប្រកួតរដូវ កាលដែលនៅសេសសល់ឡើងវិញ ក្នុងខែមិថុនាខាងមុខនេះ។

ការផ្អាករដូវកាល បានធ្វើឡើង តាំងតែពីខែមិនា ដោយBarcelonaនិងReal Madrid ជាក្លឹបដែលស្ថិត នៅកំពូល តារាងហើយតាមការបញ្ជាក់ថា ពីអជ្ញាធរមានន័យថា ក្លឹបទាំងពីរនេះអាចត្រឡប់ ទៅធ្វើការហ្វឹកហាត់របស់ខ្លួនវិញ បានមុនគេដោយសារ តែពួកគេបានធ្វើលិខិតធានា ដល់សុវត្ថិភាពទាំងកីឡាករ និងបុគ្គលិកទាំងអស់របស់ខ្លួនផងដែរ ចំពោះបញ្ហាកូវីដ១៩។

យោងតាមការអះអាង របស់លោក Javier Tebas ប្រធានលីគកំពូល អេស្បាញ La Liga បានលើកឡើងថា ការវិលត្រឡប់ នៃលីគមកធម្មតាវិញ ក្រោយការបាត់បង់ជីវិត មនុស្សអស់២៥០០០នាក់ នៅអេស្បាញ និងអាចធ្វើឲ្យសេដ្ឋកិច្ច របស់ប្រទេសនេះចាប់ផ្តើមល្អ ប្រសើរឡើងវិញ ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top