ក្នុងពេលដែលការប្រកួត រដូវកាលនេះត្រៀមនឹងត្រឡប់ មកវិញហើយនោះចំណែកឯលោកRoy Hodgson ដែលនឹងឈានចូលដល់ អាយុ៧៣ឆ្នាំក្នុងខែសីហា ខាងមុខនេះនោះក៏បានប្តេជ្ញាចិត្តត្រឡប់ មកជួយក្លឹបCrystal Palace វិញដែរ។
ទោះបីជាអាយុរបស់លោក វាបានខុសពីរដ្ឋាភិបាល បានឲ្យដំបូន្មានមិនគួរចូលរួមការប្រកួតក្តី។រដ្ឋាភិបាលបាន ប្រកាសមនុស្សទាំងឡាយណា ដែលមានអាយុលើសពី៧០ឆ្នាំមិនគួរមានវត្តមានក្នុងការប្រកួត បាល់ទាត់ឬទីសាធារណៈនិង ទីប្រជុំជនឡើយ។
យោងតាមភ្នាក់ងារគ្រូបង្វឹក លោកSteve Parish បានបញ្ជាក់ថាលោក Hodgsonនឹងមិនខ្វល់ពីភាពប្រថុយប្រថានចំពោះកូវីដ១៩ ឡើយពីព្រោះថាគាត់រស់ នៅដើម្បីតែបាល់ទាត់ទៅហើយ។
មនុស្សចាស់ដែលមានវ័យនេះត្រូវបាន គេជឿជាក់ថាមានសុខភាពខ្សោយ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹង ជំងឺកូវីដ១៩ហើយក៏ជាមនុស្ស ដែលមានភាពងាយស្រួល ឆ្លងបំផុតផងដែរ៕ប្រែសម្រួល៖ស៊ុនលី

