កីឡា

ម្ចាស់មេដាយមាស កីឡាជិះស្គី លើទឹកកក កីឡាអូឡាំពិកកូរ៉េ មានកំហុសជាប់ពាក់ព័ន្ធ ការយាយីផ្លូវភេទ

សេអ៊ូល ៖ តុលាការក្រុងសេអ៊ូល បាននិយាយថា ម្ចាស់មេដាយមាសកីឡា ជិះស្គីលើទឹកកកល្បឿនលឿន នៅអូឡាំពិកកូរ៉េខាងត្បូង គឺកីឡាករ Lim Hyo-jun ត្រូវបានផ្តន្ទាទោស ពីបទបៀតបៀនផ្លូវភេទ កីឡាករម្នាក់ ដោយទាញខោរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

កីឡាករវ័យ២៣ ឆ្នាំបានឈ្នះមេដាយមាស រត់ចម្ងាយ ១៥០០ ម៉ែត្រ លើទឹកកកនៅផ្ទះ នៃព្រឹត្តិការណ៍កីឡា រដូវរងារឆ្នាំ២០១៨ នៅ Pyeongchang ហើយក៏បាន ឈ្នះមេដាយសំរឹទ្ធ ក្នុងចម្ងាយ ៥០០ ម៉ែត្រផងដែរ ។ ប៉ុន្តែកាលពីឆ្នាំមុន លោកត្រូវបានចោទប្រកាន់ ពីបទបង្ខំឲ្យទាញ សម្លៀកបំពាក់ ជនរងគ្រោះ នៅចំពោះមុខមិត្តរួមក្រុម នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិ ហើយនៅក្នុងខែសីហា ត្រូវបានហាមឃាត់ មិនឲ្យប្រកួតប្រជែង អស់រយៈពេលមួយឆ្នាំ។

អ្នកនាំពាក្យតុលាការ ស្រុកកណ្តាល ក្រុងសេអ៊ូល បានប្រាប់ថា កីឡាកររូបនេះត្រូវបានពិន័យ ជាប្រាក់ចំនួន ៣ លានវ៉ុន (២៥០០ ដុល្លារ) និងត្រូវបានបញ្ជា ឲ្យធ្វើការព្យាបាល រយៈពេល៤០ម៉ោង សម្រាប់ជនល្មើសផ្លូវភេទ ។ សេចក្តីរាយការណ៍បាននិយាយថា ព្រះរាជអាជ្ញាបានស្នើសុំកាត់ទោស ឲ្យជាប់ពន្ធនាគារ។
ខាងត្បូង គឺជាប្រទេសកីឡា ក្នុងតំបន់ហើយជាទៀងទាត់ ស្ថិតនៅក្នុងតារាងចំណាត់ថ្នាក់ មេដាយទាំង ១០ នៅអូឡាំពិករដូវក្តៅ និងរដូវរងា ។ ប៉ុន្តែនៅក្នុងសង្គម ដែលមានការប្រកួតប្រជែងខ្លាំងក្លា រួចទៅហើយការឈ្នះ គឺស្ទើរតែអ្វីៗទាំងអស់ នៅក្នុងសហគមន៍កីឡារបស់ខ្លួន ហើយការរំលោភបំពាន លើរាងកាយ និងពាក្យសម្ដី គឺមានច្រើនណាស់ ។

សហគមន៍ជិះស្គីល្បឿនលឿន របស់ប្រទេស ជាពិសេសបានប្រឈមមុខ នឹងរឿងអាស្រូវរំលោភបំពានធ្ងន់ធ្ងរ ជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីឆ្នាំមុនម្ចាស់មេដាយមាស អូឡាំពិកទ្វេដង Shim Suk-hee បានផ្សព្វផ្សាយជាសាធារណៈ ជាមួយនឹងការចោទប្រកាន់ ពីអតីតគ្រូបង្វឹក របស់នាង ដែលបានរំលោភបំពានផ្លូវភេទ និងរំលោភលើរូបនាងជាច្រើនដង ៕
ដោយ៖លី ភីលីព

Most Popular

To Top