កីឡា

ការប្រកួតបាល់ទាត់ Premier League គ្មានអ្នកគាំទ្រ នឹងសមនឹងការរង់ចាំឬ

ឡុង ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌ Premier League បានធ្វើការដាស់តឿនថា វាអាចយកឈ្នះលើបញ្ហាខាង ដឹកនាំជីវសាស្ត្រដ៏ធំ ដើម្បីធ្វើឲ្យកីឡាករ ត្រឡប់ចូលទីលានវិញ អំឡុងពេលមានវិបត្តិវីរុសកូរ៉ូណា ដោយគ្មានអ្នកគាំទ្រ នៅក្នុងពហុកីឡាដ្ឋានឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ប្រធានសមាគម បាល់ទាត់អង់គ្លេស Greg Clarke បានក្លាយជាឥស្សរជនជាន់ខ្ពស់ ចុងក្រោយបង្អស់ ដែលទទួលស្គាល់ក្នុងសប្តាហ៍នេះថា គោលការណ៍ណែនាំ ក្នុងសង្គមធ្វើឲ្យអ្នកគាំទ្រ មិនអាចជួបជុំគ្នានៅពហុកីឡដ្ឋាន បានគ្រប់ពេល ។

កត្តាជំរុញនៅពីក្រោយ គម្រោងស្តារឡើងវិញ របស់ក្របខណ្ឌ Premier League គឺជាការប៉ុនប៉ង ដើម្បីចៀសវាងការសង ប្រាក់រាប់លានដុល្លារ ចំពោះប្រាក់ចំណូល របស់ទូរទស្សន៍។ តាមរបាយការណ៍ក្លិបអាច នឹងខាតបង់ទឹកប្រាក់ចំនួន ៧៦២ លានផោន (៩៤៦ លានដុល្លារ) សម្រាប់ការខកខាន មិនបានបញ្ចប់ រដូវកាលនេះតែម្នាក់ឯង។

យោងតាមរបាយការណ៍ចុងក្រោយ របស់ក្លិបបាល់ទាត់អ៊ឺរ៉ុបបានឲ្យដឹងថា គ្រាន់តែ ១៣ ភាគរយនៃប្រាក់ចំណូលរបស់ Premier League បានមកពីចំណូលបង្កាន់ដៃច្រកទ្វារ។ ដូច្នេះក្របខណ្ឌលំដាប់កំពូល របស់អង់គ្លេសមានលីកជាច្រើនទៀត មិនអាចមានលទ្ធភាព ក្នុងការព្យាយាមចេញពីព្យុះសេដ្ឋកិច្ច ដោយមិនចាំបាច់ឲ្យអ្នកគាំទ្រ មកមើលនៅពហុកីឡាដ្ឋាន ។

លោក David Webber សាស្ត្រាចារ្យជាន់ខ្ពស់ ផ្នែកសិក្សាបាល់ទាត់ នៅសាកលវិទ្យាល័យ Solent បានមានប្រសាសន៍ថា យើងប្រហែលជាមិនចូលចិត្តវាទេ។ វាមិនមែនជាដំណោះស្រាយដ៏ល្អឥតខ្ចោះនោះទេ ប៉ុន្តែវាគឺជាដំណោះស្រាយ តែមួយគត់ដែលយើងត្រូវឈានទៅមុខ ៕
ដោយ៖លី ភីលីព

Most Popular

To Top