Arsenal នៅសប្តាហ៍ ត្រូវបានក្លឹបយក្សអ៊ីតាលី ដាក់ជាសំណើរផ្តល់ឲ្យ នូវកីឡាករខ្សែប្រយុទ្ធIcardi ដើម្បីដោះដួរជាមួយនឹងកីឡាករ Aubameyang ដែលត្រូវបានគេជឿជាក់ថា មានបំណងចង់ចាកចេញ ពីអង់គ្លេសនោះ។
កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន ដែលមាននាងWanda Naraជាប្រពន្ធផង និងជាភ្នាក់ងារកីឡាករផងនោះ កំពុងលេងក្នុងលក្ខណ្ឌខ្ចីជើង ឲ្យក្លឹបPSGនៅឡើយ មកដល់ពេលនេះ។ Icardi ត្រូវបានគេជឿជាក់ថា មិនដែលមានបំណង ចង់ត្រឡប់ទៅអ៊ីតាលីវិញឡើយ ក្រោយមានបញ្ហាជម្លោះគ្នា នឹងក្លឹបផងប្រធានក្លឹបផង ព្រមទាំងគ្រូបង្វឹកផង។
កុងត្រារបស់Icardi វ័យ២៧ឆ្នាំរូបនេះ មានសុពលភាពត្រឹមតែឆ្នាំ២០២១ប៉ុណ្ណោះ ហេតុនេះលោកConte ដែលជាគ្រូបង្វឹកក្លឹបInter Milan មិនមានជម្រើសច្រើនឡើង ដើម្បីស្វែងរកផ្លូវ ជូនកីឡាកររូបនេះចាកចេញ៕
ប្រែសម្រួល៖ស៊ុនលី