កាលពីថ្ងៃចន្ទម្សិលមិញ ក្លឹបCeltic ត្រូវបានប្រកាសជាផ្លូវការ ហើយថាជាម្ចាស់ជើង ឯកពានរង្វាន់លីគកំពូល នៃប្រទេសស្កុតជាលើកទី៩ ជាប់គ្នាហើយបើទោះបីជាអ្នកគាំទ្រ មិនត្រូវបានអនុញ្ញាតិ ឲ្យធ្វើការអបអរក្តី ប៉ុន្តែគេបានមើលឃើញថា នៅតែមានមនុស្សមួយចំនួននាំគ្នា ប្រមូលផ្តុំបង្ហាញក្តីសប្បាយរីករាយ ដដែលនៅខាងក្រៅកីឡាដ្ឋាន Parkhead។
ទោះបីជាយ៉ាងណា ក្រុមអ្នកគាំទ្រក្លឹបCelticទាំងនោះ ត្រូវបានក្រុមប៉ូលីសបង្ខំ ឲ្យធ្វើការចាកចេញផងដែរ ។ កាសែតអង់គ្លេសThe Mirror បានសរសេរថា សកម្មភាពទាំងនេះ នឹងក្លាយទៅជាមេរៀន ដើម្បីឲ្យលីគផ្សេងៗទៀត មានការប្រុងប្រៀប ជាមុនជាពិសេសគឺPremier Leagueតែម្តងនៅពេល ដែលការប្រកួតរបស់ខ្លួនវិលត្រឡប់ ។
គួរឲ្យដឹងដែរថា ក្រោយកិច្ចប្រជុំគ្នា កាលពីថ្ងៃចន្ទភ្លាមសហព័ន្ធ បាល់ទាត់ស្កុត Scottish Professional Football League បានប្រកាសថា រដូវកាល២០១៩-២០២០នឹងត្រូវលប់ចោលទាំងស្រុង ដោយសារស្ថានភាពកូវីដ១៩ មិនអំណោយផលដោយមាន សម្លេងគាំទ្រពីសំណាក់ក្លឹបនៅ លីគកំពូលទាំង១២៕
ប្រែសម្រួល៖ស៊ុនលី