ម្ចាស់ជើងឯកអង់គ្លេស Premier League រដូវកាលមុន Man City ត្រូវបានគេដឹងថា បានធ្វើការតាមដាន ជើងកីឡាករវ័យក្មេងម្នាក់របស់ក្លឹប Fulham តាំងតែពីយូរមកហើយហើយពេលនេះហាក់ដូចជា ត្រូវដល់ពេលដល់វេលា ដើម្បីបញ្ចប់ការងារនេះ ទាំងស្រុងហើយ។
Cody Drameh កំពុងមានទំរង់ លេងខ្លាំងមែនទែន ពេលបំពេញការងារ នៅទឹកដីCraven Cottage ក្រោយធ្លាប់បានលេង ឲ្យឈុតយុវជនរបស់ក្លឹប Liverpool និង Leeds នាពេលកន្លងមក និងក៏មានឈ្មោះ ក្នុងឈុតក្រោមអាយុ១៨ឆ្នាំ របស់អង់គ្លេសផងដែរ។
The Sun ជឿជាក់ថា ដំណើរការចុះកុងត្រា កំពុងតែត្រូវបានធ្វើឡើង ហើយជឿជាក់ថា កីឡាករដែលកើតនៅក្នុងទីក្រុងឡុងរូបនេះ នឹងក្លាយទៅជាកីឡាករដ៏សំខាន់ របស់ក្លឹបនាពេលអនាគត ប៉ុន្តែមុននោះ Drameh នឹងត្រូវតែបន្តលេង ជាមួយនឹងក្លឹបផ្សេង ក្នុងលក្ខខណ្ឌខ្ចីជើង ជាមុនសិនជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី