ក្រោយព័ត៌មាននៃការបែកផ្លូវគ្នារវាង ក្លឹបកាំភ្លើងធំArsenal និងកីឡាករAubameyang រួចមកនៅថ្ងៃនេះកីឡាករប្រធានក្រុមGranit Xhaka បានលើកឡើងថាបើសិន ជាការពិតមែននោះវាគឺជាខាតបង់ដ៏ធំបំផុតសម្រាប់ក្លឹប។
Real Madrid, Man United និង Barcelona សុទ្ធតែមានបំណងចង់បានកីឡាករ ហ្គាបុងរូបនេះនិងខ្លះបានដាក់សំណើរ រួចទៅហើយដើម្បីសុំចរចាតម្លៃ។ Aubameyang បានក្លាយទៅជាកីឡាករប្រធានក្រុមជំនួសឲ្យ Xhaka តាំងតែពីខែវិច្ឆិកាមកម្ល៉េះ។
គួរឲ្យដឹងដែរថាកុងត្រារបស់ Aubameyang បានឈានចូលមកដល់ កុងត្រាឆ្នាំចុងក្រោយហើយជាមួយនឹង Arsenal ទាំងដែលកិច្ចចរចាបន្តកុងត្រាមិនត្រូវបាន ធ្វើឡើងនៅឡើយចំណែកឯកីឡាករវិញក៏ចេះតែ បានបង្ហាញពីបំណងចង់ចាក ចេញផងដែរ៕
ប្រែសម្រួល៖ស៊ុនលី