ថ្មីនេះកាសែតអង់គ្លេស The Sun បានចេញផ្សាយថា កីឡាករGareth Bale បានធ្វើការបដិសេធ សំណើពីសំណាក់ក្លឹបកំពូល អាមេរិក MLS មួយដោយសារតែកីឡាកររូបនេះ និងការរំពឹងទុករបស់គាត់ ជាមួយនឹងប្រាក់កម្រៃ គឺច្រើនខ្លាំងពេក ។
កីឡាករខ្សែប្រយុទ្ធវេលរូបនេះ កន្លងមកតែងតែមានពាក្យ ចចាមអារ៉ាម ក្នុងការផ្ទេរចេញពី Los Blancos ប៉ុន្តែជាមួយនឹងប្រាក់កម្រៃ ប្រមាណជា៦៥ម៉ឺនផោន ក្នុងមួយសប្តាហ៍មានន័យថា លើលោកនេះមានក្លឹបតិចតួចណាស់ ដែលអាចទទួលយក Bale បាន ។
កីឡាករវ័យ៣០ឆ្នាំរូបនេះ មានកុងត្រាបច្ចុប្បន្នត្រឹមចុង បញ្ចប់ឆ្នាំ២០២២ប៉ុណ្ណោះ ហើយមិនសូវជាបានបង្ហាញ ខ្លួនឲ្យឈុត១១នាក់ដំបូង របស់លោកZidaneឡើយ ។ រដូវកាលនេះបង្ហាញខ្លួន បានតែ១៨ដង ប៉ុនញណោះរកបាន៣គ្រាប់ និងជួយមិត្តរួមក្រុមរក បានតែ២គ្រាប់ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី