កីឡាករវ័យក្មេង ជើងខ្លាំងនវេយ Haaland ត្រូវបានមនុស្សជាច្រើនគាំទ្រ ឲ្យរូបគាត់ចាប់យកអាជីព នៅក្នុប្រទេសអេស្បាញ នៅពេលដែលពេលវេលា ដ៏ល្អមួយនឹងមកដល់។
អតីតកីឡាករឆ្នើម របស់ប្រទេសប្រេស៊ីល Rivaldo នៅសប្តាហ៍នេះ បានលើកឡើងថា Erling Haaland បានកំណត់គោលដៅរបស់ខ្លួន រួចទៅហើយ គឺនៅលីគកំពូល អេស្បាញLa Liga ហើយជាពិសេស គឺក្លឹបReal Madridតែម្តង ។
លោក Rivaldo បាននិយាយថា Haaland នឹងបន្តភាពល្បីល្បាញ កាន់តែខ្លាំងនៅពេលដែលរូបគាត់ អាចទៅលេងជាមួយនឹងលីគកំពូល អេស្បាញ ហើយច្បាស់ណាស់ នឹងអាចឡើង ទៅដល់កម្រិតកំពូល របស់Cristiano Ronaldoផងដែរ។
គួរឲ្យដឹងដែរថា កីឡាករនវេយរូបនេះ រកបាន១០គ្រាប់ ក្នុងការប្រកួតតែ៩ដងប៉ុណ្ណោះ នៅBundesliga ហើយនិង១៣គ្រាប់ សម្រាប់ការប្រកួតទាំងអស់ របស់ក្លឹបDortmund៕
ប្រែសម្រួល៖ស៊ុនលី

