កីឡា

Yaya Toureត្រៀមត្រឡប់រកអាជីពវិញជាមួយនឹងក្លឹបមួយនៅប្រេស៊ីល

ក្លឹបVasco da Gama បានធ្វើការលើកឡើងថា ខ្លួននឹងធ្វើការចុះកុងត្រា ជាមួយនឹងអតីតកីឡាករ របស់ក្លឹបBarcelonaនិងMan CityគឺលោកYaya Toure ប្រសិនបើប្រធានក្លឹបថ្មីលោកLeven Sianoនឹងត្រូវជាប់ឆ្នោត។

គួរឲ្យដឹងដែរថាក្លឹបVasco នឹងត្រូវគេរំពឹងទុកថា ធ្វើការបោះឆ្នោតលើកទី១ របស់ខ្លួនដើម្បីជ្រើសរើសប្រធាន ក្លឹបថ្មី នៅក្នុងឆ្នាំនេះ ខណៈដែលលោកSiano គឺជាបេក្ខភាពនាំមុខគេក្នុងចំណោម មនុស្សចំនួន៦នាក់ ដែលកំពុងឈរឈ្មោះ។

ទាំងYaya Toure និងលោកLeven Sianoបានប្រកាសគាំទ្របេក្ខភាព រៀងខ្លួនហើយក្នុងនោះToure បានបញ្ជាក់ច្បាស់ហើយថា កំពុងទន្ទឹងរងចាំក្នុងការធ្វើដំណើរ ទៅជួបអ្នកគាំទ្រក្លឹបVascoយ៉ាងខ្លាំង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top