ភ្នំពេញ៖សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនទៅធ្វើការហ្វឹកហាត់ នៅប្រទេសចំនួន២ គឺប្រទេសចិន និងប្រទេសកូរ៉េខាងត្បូងដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួម ប្រកួតកីឡាSEA GAMES 2021 លើកទី៣១ នៅវៀតណាម និងលើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
លោក សំ សុខយី អគ្គលេខាធិការនៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានមានប្រសាសន៍ថា សហព័ន្ធ ត្រៀមលក្ខណៈបញ្ជូនអត្តពលិកទៅហ្វឹកហាត់ប្រទេសកូរ៉េចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមត្រៀមបញ្ជូនចូលរួមការប្រកួត កីឡាអូឡាំពិករដូវរងារ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន និងបញ្ជូនទៅហ្វឹកហា ត់រយៈពេលវែងនៅប្រទេសចិន ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣ព្រមទំាងចូលរួមប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកបានបន្តថា សម្រាប់កម្មវិធីហ្វឹកហាត់ប្រចាំថ្ងៃពីគ្រូបង្វឹកត្រូវបន្តការហ្វឹកហាត់ខ្លួនឯងដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធ។ ដោយត្រៀមពិនិត្យរកកីឡាករ-កីឡាការិនីប្រភេទទម្ងន់ធ្ងន់ និងទាក់ទងសហព័ន្ធលើកទម្ងន់វៀតណាម ក្នុងការត្រៀមខ្លួនបានស្រេច និងចំគោលដៅការប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
លោកអគ្គលេខាធិការបានបន្ថែមថា ត្រូវពិនិត្យក្នុងការជ្រើសរើសកីឡាករ-កីឡាការិនី ត្រៀមបញ្ជូនហ្វឹកហាត់នៅប្រទេសកូរ៉េ និងត្រៀម តេសឈិតធំត្រូវទៅហ្វឹកហាត់នៅចិន ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចដូចតទៅ។ការបញ្ជូនទៅហ្វឹកហាត់ប្រទេសកូរ៉េចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់បញ្ជូនចូលរួមការប្រកួតកីឡារដូវរងារនៅប្រទេសចិន ឆ្នាំ២០២២ ចំនួន៥នាក់រួមមាន កីឡាការិនីសេង ប៉ូរិន ប្រធានក្រុម ក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម កីឡាការិនី ស៊ឺន លីណា ក្នុងប្រភេទទម្ងន់ក្រោម៥៩គីឡូក្រាមកីឡាករ ទឺ ម៉ាចក្នុងប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម កីឡាករ យិន សុវណ្ណក្នុងប្រភេទទម្ងន់ក្រោម៤៨គីឡូក្រាម និងកីឡាករឈាង ដេវិត ក្នុងប្រភេទទម្ងន់ក្រោម៦១គីឡូក្រាម។
ចំណែកក្រុមត្រៀមបញ្ជូនទៅហ្វឹកហាត់ប្រទេសចិន ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់បញ្ជូនចូលរួមការប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ចំនួន៨នាក់ដូចជា កីឡារ ឆាំ ពិសិន ក្នុងប្រភេទទម្ងន់ក្រោម៧៣គីឡូក្រាម កីឡាករហេង វុទ្ធី ក្នុងប្រភេទទម្ងន់ក្រោម៨៩គីឡូក្រាម កីឡាករ ជឿម ពិសិដ្ឋក្នុងប្រភេទទម្ងន់ក្រោម៨១គីឡូក្រាម កីឡាការិនី រើន ស្រីនិតក្នុងប្រភេទទម្ងន់ក្រោម៦៤គីឡូក្រាម កីឡាការិនី ឆេង សំនាង នៅអាមេរិកក្នុងប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម។
កីឡាការិនី តាន់ ប៉ុចក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម កីឡាករ ឌុច ប៊ុនរ័ត្នក្នុងប្រភេទទម្ងន់ ក្រោម៧គីឡូក្រាម កីឡាករ សៀងសម្បត្តិក្នុងប្រភេទទម្ងន់ ក្រោម៦១គីឡូក្រាម និងគ្រូបង្វឹក២នាក់៕ដោយ៖លី ភីលីព