ភ្នំពេញ៖លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០បានអញ្ជើញជួបសំណេះសំណាល និងណែនាំជាមួយកីឡាករម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធប្រដាល់គុនខ្មែរ ព្រមទាំងឃុកបុកសិងសម្រាប់ធ្វើសៀវភៅប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា។
លោក តែម ម៉ឺន បានមានប្រសាសន៍ ក្នុងអង្គប្រជុំថា ក្នុងនាមលោកជាប្រធានសហព័ន្ធកោតសរសើរដល់អត្តពលិកគុនខ្មែរ និងឃុកបុកសិងដែលបានខិតខំប្រឹងប្រែងអស់ពី សមត្ថភាពក្នុងការប្រកួតដណ្តើុមមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធនៃព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2០17 នៅប្រទេសម៉ាឡេស៊ីជាពិសេស កីឡាករ ឃុន ម៉ាឌី ទទួលបានមេដាយមាស ជាលើកដំបូងនៃប្រភេទកីឡាប្រដាល់គុនខ្មែរ។
លោកប្រធានបានបន្តថា ចំពោះព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2០19 យើងទទួលបានមេដាយសំរិទ្ធ៦គ្រឿង។ ដូច្នេះសហព័ន្ធ និងលោកគ្រូអ្នកគ្រូម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធ ត្រូវរៀបចំឯកសារ និងរូបភាពរបស់កីឡាករខ្លួនជូនក្រសួងអប់រំ យុវជន និងកីឡាគ្រប់ចំនួនទំាំងអស់សម្រាប់ធ្វើសៀវភៅប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា និងដាក់នូវសារមន្ទីរកីឡារបស់កម្ពុជា៕ដោយ៖លី ភីលីព





