កីឡា

Aaron Ramsdale ក្លាយជាកីឡាករ ទី២របស់ Premier League ដែលរកឃើញវិជ្ជមានកូវីដ១៩

ភ្នំពេញ៖គួរឲ្យភ្ញាក់ផ្អើលទាំងអ្នកគាំទ្រ ផងក្លឹបផងនិងជាពិសេសកីឡាករ ផ្ទាល់ផងនៅពេលដែលអ្នកចាំទី Aaron Ramsdale ត្រូវបានគេរកឃើញមានផ្ទុកកូវីដ១៩។

កីឡាកររបស់ក្លឹប Bournemouth និងកំពុងលេងឲ្យឈុត២១របស់ ជម្រើសជាតិអង់គ្លេសរូបនេះបានក្លាយទៅជាកីឡាករទី២ ហើយនៅលីគកំពូលអង់គ្លេសដែលរកឃើញមានកូវីដ១៩បន្ទាប់ពីការធ្វើតេស្តលើក ទី២កាលពីថ្ងៃសុក្រសប្តាហ៍មុន។

តាមពិតការធ្វើតេស្តកាល ពីថ្ងៃចន្ទពោលគឺ មុនក្រោយគ្នាតែ៥ថ្ងៃប៉ុណ្ណោះ ដែលគាត់ត្រូវបានធ្វើតេស្តទៅថាមិនមានកូវីដ១៩ប៉ុន្តែបែរជាឃើញ មានផ្ទុកទៅវិញនៅថ្ងៃសុក្រ ហើយកីឡាករផ្ទាល់បាននិយាយដោយសង្ស័យថា គាត់បានឆ្លងវាពេល ធ្វើដំណើរទៅកាន់ផ្សារទំនើបមួយកន្លែង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top