កីឡា

អ្នកប្រដាល់ខ្លាចាស់ កម្ពុជា២រូប ប៉ះលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រដាល់ ដណ្តើមខ្សែក្រវាត់ ខារ៉ាបាវ នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ អ្នកប្រដាល់ នន់ ជំនិត ក្លិប ស្វាយរលំមានរិទ្ធ ឡើងសង្វៀនសាកកណ្តាប់ដៃ ជាមួយអ្នកប្រដាល់ ហ៊ា ចាន់ថន ក្លិប គីសែមានរិទ្ធ អាជ្ញាធរជាតិអាវុធគីមី ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម ។

លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធី ប្រដាល់ប្រចាំ SEATV បានឲ្យដឹងថា អ្នកប្រដាល់ នន់ ជំនិត ក្លិបស្វាយរលំមានរិទ្ធ ដែលប្រកួតជាមួយអ្នកប្រដាល់ ហ៊ា ចាន់ថន ក្លិប គីសែមានរិទ្ធអាជ្ញាធរជាតិ អាវុធគីមី មានស្នៀតប្រដាល់ល្អ តែការវាយចេញចូលរាងយឺត ។

ដូច្នេះ នន់ ជំនិត មិនអាចមើលស្រាល គេបានទេ តែយ៉ាងណាហ៊ា ចាន់ថន ក៏មិនជាស្រួលខ្លួនប៉ុន្មានដែរ ព្រោះនន់ ជំនិត ក៏មានស្នៀតវាយខ្លាំង និងមានបច្ចេកទេស ក្នុងការប្រកួតល្អដែរ ហើយមួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿនមិនចាញ់ហ៊ា ចាន់ថន ទេ ។ ជំនិតមួយរយៈចុងក្រោយនេះ មានការរីកចម្រើន និងជឿនលឿនច្រើន ហើយក៏ទើបឈ្នះមេដាយមាសថ្មីៗនេះ។

ចំណែកអ្នកប្រដាល់ឡុង ពិសិដ្ឋ ក្លិប ខ្លារខិនមានរិទ្ធ ប៉ះអ្នកប្រដាល់ ធន់ វិស្ណុ សមាគមកីឡាប្រដាល់កងយោធពល ខេមរភូមិន្ទ រីឯអ្នកប្រដាល់ សេក ចៅជូត ក្លិប អង្គរមានជ័យ ខេត្តសៀមរាបប្រកួតអ្នកប្រដាល់ថន ភឿត ក្លិប ឃ្លាំងមឿង ខេត្ត ពោធិសាត់ ។

ចំពោះអ្នកប្រដាល់ សឿន ឆ្នើម ក្លិប កងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១ ប្រកួតប្រដាល់ រិទ្ធ ប៊ុនម៉ៅ ក្លិប អាណាចក្រគុនខ្មែរ និងអ្នកប្រដាល់ ប៉ិល សេងហេង ក្លិប កុលបុត្រគុនខ្មែរខណ្ឌទួលគោកប្រកួត អ្នកប្រដាល់ពេជ្រ ប៊ុនហេង ក្លិប រាហ៊ូកីឡាខេត្តបាត់ដំបង នៃសមាគមកីឡាប្រដាល់ កងយោធពលខេមរភូមិន្ទ៕
ដោយ៖លី ភីលីព

Most Popular

To Top