បូស្តុន៖ការរត់ម៉ារ៉ាតុងបូស្តុនត្រូវ បានលុបចោលជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ១២៤ ឆ្នាំរបស់ខ្លួន ដោយអ្នករៀបចំកម្មវិធីបាននិយាយថា ពួកគេនឹងមានព្រឹត្តិការណ៍ និម្មិតមួយទៀតដែលមានអ្នកចូលរួមអាចរត់ចម្ងាយ ២៦,២ ម៉ាយដោយខ្លួនឯងនឹងទទួលបានមេដាយរបស់ពួកគេយោង តាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ការប្រណាំងនេះត្រូវបានគេគ្រោងធ្វើនៅ ថ្ងៃទី ២០ ខែមេសាមុននឹងត្រូវពន្យារពេល ៥ ខែដោយសារការឆ្លងជំងឺនេះ។ លោក Tom Grilk នាយកប្រតិបត្តិនៃ សមាគមកីឡាអត្តពលកម្មបូស្តុនបានមានប្រសាសន៍ថា យើងមិនអាចនាំពិភពលោកមកបូស្តុននៅខែកញ្ញាយើងគ្រោងនឹងនាំបូស្តុនទៅកាន់ពិភពលោកសម្រាប់ការរត់ម៉ារ៉ាតុង លើកទី ១២៤ ជាប្រវត្តិសាស្ត្រ។
ទោះបីជាចំណងជើងនៃម្ចាស់ជើងឯកបូស្តុន ម៉ារ៉ាតុងត្រូវបានប្រកួតប្រជែងដោយអត្តពលិកឥស្សរជន២ ឬ៣នាក់ក៏ដោយវិស័យនេះរួមបញ្ចូលទាំងអ្នករត់កម្សាន្ត និងសប្បុរសធម៌ជាង ៣ ម៉ឺននាក់ដែលមានមនុស្សជាង ១ លាននាក់បានឈរតម្រង់ជួរនៅតាមដងផ្លូវពីហុកឃីនថន ទៅបូស្តុនវិញ៕

