ជារឿងគួរឲ្យព្រួយបារម្ភបំផុនពេល ដែលលីគកំពូលអង់គ្លេស Premier League ដែលត្រៀម បើករដូវកាលឡើងវិញទហើយនោះបែរជា បានតេស្តរកឃើញថា ករណីវិជ្ជមានកូវីដ១៩កើនឡើងទៅដល់ ១២ករណី ទៅវិញ។
ការធ្វើតេស្តដែលបាន ប្រព្រឹត្តទៅចាប់តាំងពី ពេលដែលបានវិលត្រឡប់ចូលមកហ្វឹកហាត់ កាលពីថ្ងៃចន្ទសប្តាហ៍មុន ដែលគិតមកដល់ពេលនេះជាជុំទី៣ហើយនិង មានអ្នកធ្វើតេស្តសរុបដល់ទ២៧៥២នាក់ដែលក្នុងនោះ មានកីឡាករសរុប១០០៨នាក់។
ការតេស្តជុំទី២រកឃើញមានត្រឹមតែ ៨ករណីដែលមានម្នាក់ជាកីឡាករអ្នកចាំទីរបស់ក្លឹប Bournemouth និងម្នាក់ទៀតជាកីឡាករខ្សែការពាររបស់ក្លឹប Watford។ ដោយឡែក៤នាក់ដែលបានរកឃើញវិជ្ជមានកូវីដ១៩បន្ថែមទៀតនោះ គឺមានប្រភពមកពីក្លឹបចំនួន៣ដែលមិនទាន់ ត្រូវបានប្រាប់អត្តសញ្ញាណនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី




