ទីក្រុងឡុង៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និយាយថា ស្ត្រីមានចំនួនជិតពាក់កណ្តាល នៃសមាជិក នៃគណៈកម្មការផ្សេងៗរបស់ខ្លួន ដែលជាចំនួនខ្ពស់បំផុត ស្ថិតនៅក្នុងការជំរុញ របស់អង្គការ សម្រាប់សមភាពយេនឌ័រ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ជាទូទាំងគណៈកម្មការរបស់ IOC មានចំនួន៣០ ចំណែក៤៧,៧ ភាគរយនៃមុខតំណែង ត្រូវបានកាន់កាប់ដោយស្ត្រី ដែលកើនឡើងពី ៤៥,៤ ភាគរយ នៅក្នុងឆ្នាំ ២០១៩ ។ សេចក្តីថ្លែងការណ៍មួយ បាននិយាយថា ចាប់តាំងពីឆ្នាំ ២០១៣ ជាលទ្ធផល នៃរបៀបវារៈអូឡាំពិកឆ្នាំ ២០២០ ការចូលរួមរបស់ស្ត្រី នៅក្នុងគណៈកម្មការ IOC បានកើនឡើងទ្វេដង (២០ភាគរយ ក្នុងឆ្នាំ ២០១៣) ។
គណៈកម្មការចំនួន ១១ របស់ IOC ឥឡូវនេះមានកៅអីជាស្ត្រី ជាមួយសមាជិកលោកស្រី Khunying Patama Leeswadtrakul សមាជិក IOC នៅប្រទេសថៃ។ ដឹកនាំគណៈកម្មការវប្បធម៌ និងបេតិកភ័ណ្ឌអូឡាំពិក និងជាអតីតម្ចាស់ជើងឯក រត់ស្គីអូឡាំពិកចិន លោក Zhang Hong ធ្វើជាប្រធានគណៈកម្មាធិការ សម្របសម្រួល IOC ដែលបង្កើតថ្មី សម្រាប់ការប្រកួត កីឡាអូឡាំពិកយុវជន រដូវរងារលើកទី ៤ ហ្គេនវ៉ុនឆ្នាំ ២០២៤ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធាន IOC លោក Thomas Bach បានមានប្រសាសន៍ថា ការជំរុញស្ត្រីឲ្យមានតួនាទី ជាអ្នកដឹកនាំក្នុងវិស័យកីឡា ពិតជាការខិតខំប្រឹងប្រែងរបស់ក្រុម ហើយខ្ញុំសូមថ្លែងអំណរគុណ ដល់អ្នកបានចូលរួមចំណែក ក្នុងការគាំទ្រការប្តេជ្ញាចិត្ត និងការលើកទឹកចិត្តរបស់ពួកគេ៕ ដោយ៖លី ភីលីព