រដ្ឋាភិបាលនៃប្រទេសកូឡំប៊ី បាននិយាយ កាលពីថ្ងៃពុធថាកីឡាករបាល់ទាត់ អាជីពរបស់ប្រទេសកូឡុំប៊ីនឹងមានត្រូវអនុញ្ញាតិឲ្យបន្តការហ្វឹកហាត់វិញ បានហើយចាប់ពី សប្តាហ៍ទី ២ នៃខែមិថុនាក្រោយការផ្អាកដំណើរការ អស់រយៈពេលជិត ៣ ខែមកហើយដោយសារ កូវីដ១៩នោះ។
ទោះបីជាយ៉ាងណាក្តីការហ្វឹកហាត់ ត្រូវស្ថិតនៅក្រោមការណែនាំនិងគម្លាតសុវត្ថិភាពដ៏ខ្ជាប់ខ្ជួនបំផុតដោយកីឡាករអាចបានត្រឹមធ្វើការហ្វឹកហាត់ដាច់ដោយឡែកតែម្នាក់ឯងប៉ុណ្ណោះ។លោករដ្ឋមន្ត្រីកិច្ចការងារកីឡាErnesso Lucenaបាននិយាយថាចាប់ពីថ្ងៃទី៨ខែមិថុនាការហ្វឹកហាត់ដោយឡែកនឹងត្រូវអនុញ្ញាតិហើយកីឡាករទាំងអស់នឹងត្រូវបន្តស្ថិតក្រោមការឃ្លាំមើលនិងត្រួតពិនិត្យសុខភាពយ៉ាងម៉ត់ចត់មុននឹងឈានចូលដល់ការហ្វឹកហាត់ជាក្រុម។
ចំណែកឯទីតាំងដែលអនុញ្ញាតិ គឺមានចំនួន កំណត់អាស្រ័យទៅនឹងស្ថានភាពវាយប្រហារដោយកូវីដ១៩ ជាកស្តែងដែលយើងបានដឹងកន្លងមកហើយថាមនុស្សដល់ ទៅ២៣០០០នាក់បានឆ្លងនៅទូទាំងប្រទេសហើយ ៨០០ហើយដែលបានបាត់បង់ជីវិត៕
ប្រែសម្រួល៖ស៊ុនលី