កីឡាករខ្សែបម្រើទទួលរងការរិះគន់ ខ្លាំងពីសំណាក់អ្នកគាំទ្របិសាចក្រហមMan United កីឡាករ Jesse Lingard នៅសប្តាហ៍នេះបានធ្វើការសារភាព ថាគាត់មិនបានតាំងចិត្តគ្រប់គ្រាន់ឡើយក្នុងការប្រកួត កាលពីដើមរដូវកាល២០១៩-២០២០ប៉ុន្តែសន្យាថា នឹងធ្វើឲ្យល្អប្រសើរឡើងវិញនៅពេលការប្រកួត ដំណើរការឡើងវិញ។
ជាកស្តែងជាលទ្ធផលកីឡាកររូបនេះ បានទទួលរងការរិះគន់ខ្លាំងៗបំផុតពីសំណាក់អ្នកគាំទ្រចំពោះ ឈ្មោះជាកីឡាកររបស់ក្លឹបដោយសារទំរង់ដ៏យ៉ាប់ជាពិសេសការ រកគ្រាប់បាល់និងជួយមិត្តរកគ្រាប់បាល់គឺ សឹងតែមិនមានសោះឡើយ។
ការបង្ហាញខ្លួន៣៥ដងចុងក្រោយ ក្នុងនាមជាកីឡាករខ្សែបម្រើកីឡាករ២៧ឆ្នាំរូបនេះ អាចរកបានតែ២គ្រាប់និងជួយមិត្តរួមក្លឹបរកបានតែ២គ្រាប់ដូចគ្នាប៉ុន្តែយោងតាម ការប្តេជ្ញាចិត្តលើកនេះLingard ជឿជាក់ថា នឹងត្រឡប់មកវិញជាមួយនឹងទំរង់លេងថ្មីល្អប្រសើរជាង មុនកូវីដ១៩៕
ប្រែសម្រួល៖ស៊ុនលី