យើងបានដឹងហើយថា ទាំង Champion League និង Europa League គឺត្រូវបានផ្អាកដំណើរ ជាបណ្តោះអាសន្នតាំងតែពីខែមិនា ហើយនៅក្នុងវគ្គ ១៦ក្រុមដូចគ្នា ប៉ុន្តែមកដល់ពេលនេះ ជឿជាក់ថាការវិលត្រឡប់មកវិញ នឹងធ្វើឡើងនៅក្នុងខែសីហា ខាងមុខនេះហើយ។
UEFA នៅតែបន្តការពិភាក្សាគ្នាដដែល ហើយពេលនេះកំពុងផ្តោត ទៅលើប្រធានបទមួយទៀត គឺការប្រកួតទាំងអស់ នៅក្នុងទីក្រុងតែមួយ រហូតដល់រកឃើញ ម្ចាស់ពានរង្វាន់តែម្តងហើយ ជាពិសេសនោះ គឺការប្រកួតមានតែមួយ ប្រកួតប៉ុណ្ណោះ ខណៈដែលជាធម្មតា គឺការប្រកួតមានពីរជើង។
តាមការបញ្ជាក់អះអាង របស់លោក Angel Torres ប្រធានក្លឹប Getafe ដែលបានចូលរួម កិច្ចពិភាក្សាបានបង្ហើបទៀតថាទីក្រុង Lisbon ប្រទេសប៉ទុយហ្គាល់ និងទីក្រុងមួយចំនួនទៀត របស់អាល្លឺម៉ង់ គឺជាគោលដៅ ដែលនឹងអាចប្រើប្រាស់ សម្រាប់ផែនការនេះ៕
ប្រែសម្រួល៖ស៊ុនលី