ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ CNC បានសហការជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាសធ្វើការសន្និសិទកាសែត នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដោយមាន អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ប៉ះអ្នកប្រដា ល់ជើងខ្លាំងកម្ពុជា លើសង្វៀនគុនខ្មែរ “អាឡិចហ្សង់ដែនដីអ្នកប្រយុទ្ធ” របស់ស្ថានីយទូរទស្សន៍ CNC ដើម្បីប្រជែងយកប្រាក់លាន ពីក្រុមហ៊ុនអាឡិចហ្សង់។
ក្នុងឱកាសសន្និសិទកាសែតនេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក និន ភារម្យ អនុប្រធានតំណាងឲ្យលោក តែម ម៉ឺន ប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ លោកម៉ុល រ៉ាស៊ី ប្រធានផ្នែកលក់ស្ថានីយទូរទស្សន៍ CNC និងលោក ជ័យ ឧត្តម ប្រធានផ្នែកលក់ក្រុមហ៊ុន ស្រាអាឡិចហ្សង់។
ព្រឹត្តិការណ៍នេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជាគ្រប់រូប មកពីក្លិបផ្សេងគ្នា និងអ្នកប្រដាល់ជើងខ្លាំងកម្ពុជា គ្រប់រូបមកពីក្លិបផ្សេងគ្នា ដែរប្រកួតប្រជែងគ្នា ដណ្តើមប្រាក់លាន។ សម្រាប់ព្រឹត្តិការណ៍នេះ តាមអ្នកប្រដាល់ជើងខ្លាំង កម្ពុជាប៉ះអ្នកប្រដាល់ជើងខ្លាំងថៃ ប៉ុន្តែដោយរដូវមេរោគកូរ៉ូណា ទើបស្ថានីយទូរទស្សន៍ CNC សម្រេចឲ្យអ្នកប្រដាល់កម្ពុជា ប្រកួតអ្នកប្រដាល់កម្ពុជា ដណ្តើមប្រាក់លានតែម្តង។ ការប្រកួតនេះប្រព្រឹត្តឡើង នៅរាល់រសៀលថ្ងៃអាទិត្យ ដោយជំនួសកម្មវិធី ប្រដាល់គុនខ្មែរស្រាសាច់ដុំ។
ក្រោយពីទទួលការអនុញ្ញាត ពីក្រសួងអប់រំ យុវជន និងកីឡា ឲ្យធ្វើការការ ប្រកួតកីឡាប្រដាល់ឡើងវិញ មិនតម្រូវឲ្យទស្សនិកជន ចូលរួមទស្សនាផ្ទាល់ទេ គឺការប្រកួតបិទទ្វារដើម្បីការពារ ឆ្លងមេរោគកូរ៉ូណា។ ត្រូវមានផែនការច្បាស់លាស់ និងត្រូវគោរពតាមលក្ខខណ្ឌ សុវត្ថិភាពមួយចំនួន ដូចខាងក្រោម៖ រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត ត្រូវគោរពតាមនិយាមបច្ចេកទេស ដើម្បីធានាសុវត្ថិភាព ចំពោះទីកន្លែង និងឧបករណ៍សម្ភារ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ និងកីឡាករ គ្រូបង្វឹក និងមន្រ្តីបច្ចេកទេសត្រូវបានពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ និងម៉ឺងម៉ាត់ជាប្រចាំតាមការណែនាំ និងសហការ ជាមួយក្រសួងសុខាភិបាល។
ត្រូវធ្វើសេចក្ដីណែនាំទៅក្លិប ដើម្បីបំពេញលក្ខខណ្ឌ និងអនុវត្តវិធានការ ការពារមេរោគកូរ៉ូណា បានត្រឹមត្រូវ និងម៉ឺងម៉ាត់មុនហាត់ និងប្រកួត ហើយការប្រកួតលីកត្រូវបិទទ្វារ ធានាថា មិនមានទស្សនិកជន ចំពោះការប្រកួតលីគ មិនត្រូវឲ្យមានចំនួនកីឡាករ និងមន្ត្រីលើសពី១០០នាក់ឡើយ ត្រូវមានវិន័យ ក្នុងការអនុវត្តគម្លាតសហ្គម និងគម្លាតបុគ្គល (មិនត្រូវចាប់ដៃ និងឱបរឹតគ្នាពេលទាត់ចូលឡើយ) ត្រូវធានាថា កន្លែងហាត់ និងប្រកួតលីគ មិនមែនជាកន្លែង ឆ្លងមេរោគកូរ៉ូណារលកទី២ឡើយ ករណីការប្រកួតលីគ អនុវត្តមិនបានត្រឹមត្រូវ តាមវិធានការ និងការណែនាំបច្ចេកទេស របស់ក្រសួងសុខាភិបាល សហព័ន្ធនឹងទទួលខុសត្រូវ ចំពោះមុខច្បាប់៕ ដោយ៖លី ភីលីព