តូក្យូ ៖ សមាគនបាល់ទាត់ របស់ប្រទេសជប៉ុន បាននិយាយថា ផ្នែកទី១របស់ព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់កំពូល J.League នឹងចាប់ផ្តើមការប្រកួតឡើងវិញ នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីការឈប់ដំណើរការ រយៈពេល ៤ ខែ ដោយសារការរីករាលដាល នៃមេរោគកូរ៉ូណា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ពួកគេបានបន្តថា ផ្នែកទី២ នឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី ២៧ ខែមិថុនា ខណៈ J3 ក៏នឹងចាប់ផ្តើមរដូវកាលរបស់ខ្លួន នៅថ្ងៃដដែលនោះដែរ។ ក្នុងនាមជាវិធានការណ៍ សុវត្ថិភាព ដើម្បីការពារការរីករាលដាល នៃវីរុសបណ្តាលមក ពីមេរោគកូរ៉ូណា ដោយការប្រកួត ស្ថិតនៅពីក្រោយទ្វារបិទ ។
លីគនឹងបន្តឃ្លាំមើលស្ថានការណ៍មុន ពេលធ្វើការសម្រេចចិត្តបន្ថែមទៀតថា តើពេលណាត្រូវចាប់ផ្តើម ឲ្យអ្នកគាំទ្រទស្សនាការប្រកួត។
លោក Vissel Kobe និងអតីតខ្សែបម្រើអន្តរជាតិ អេស្បាញ Andres Iniesta បាននិយាយថា ខ្ញុំសប្បាយចិត្តណាស់ ដែលបានលឺថា យើងកំពុងបន្ត ។ ទាំងនេះជាកាលៈទេសៈគួរឲ្យបារម្ភ ប៉ុន្តែខ្ញុំរីករាយ ដែលអាចការប្រកួតបាន ។
លីគក៏ត្រូវបានគេរំពឹងថា នឹងធ្វើប្រតិកម្មខ្សែសង្វាក់ Polymerase ឬការធ្វើតេស្តិ៍ PCR លើកីឡាករបុគ្គលិក និងមន្រ្តីប្រកួតទាំងអស់ មុនពេលចាប់ផ្តើមឡើងវិញ ហើយសាកល្បងម្តងទៀត នៅចន្លោះពេលពីរសប្តាហ៍ ។
ការធ្វើតេស្តិ៍នេះ នឹងរួមមានការធ្វើតេស្តិ៍មនុស្ស ប្រហែល ២៤០០ នាក់ ។ ដើម្បីធានាបាននូវភាព ត្រឹមត្រូវភាពឯកជន និងជៀសវាងការធ្វើជាបន្ទុក ដល់វិស័យថែទាំសុខភាព J.League នឹងបង្កើតកន្លែង សាកល្បងដោយខ្លួនឯង ៕ដោយ៖លី ភីលីព