លីគកំពូលទី២ របស់អង់គ្លេសChampionship ទីបំផុតក៏អាចធ្វើការ ប្រកាសជាផ្លូវការផងដែរអំពីលទ្ធភាព ក្នុងការវិលត្រឡប់រដូវកាល របស់ខ្លួនឡើងវិញដែរក្រោយ ពេលដែលរដ្ឋាភិបាលបានបើកភ្លើង ខៀវចំពោះវិស័យ កីឡាបាល់ទាត់។
នៅថ្ងៃនេះEFL បានប្រកាសថាតាមផែនការ ដែលបានយល់ព្រមគ្នា រួចរាល់ហើយនោះគឺថាChampionship នឹងវិលវិញនាថ្ងៃទី២០ ខែមិថុនា ហើយដូចទៅ នឹងលីគផ្សេងៗដែរគឺមិនអនុញ្ញាតិឲ្យ មានទស្សនិកជនជា អ្នកគាំទ្រឡើយ។ ការវិលត្រឡប់នៅខែមិថុនាមានន័យថាលីគនេះបានផ្អាក សរុបរហូតទៅដល់៣ ខែមកហើយ ដោយសារកូវីដ១៩។
ការបន្តដំណើរការឡើងវិញ គឺអាស្រ័យលើគោលការណ៍សុវត្ថិភាព និងការណែនាំរបស់រដ្ឋាភិបាលដែលត្រូវបាន គោរពតាមហើយការប្រកួត នៅកីឡាដ្ឋានរបស់ក្លឹបទាំងអស់នឹងអាចធ្វើឡើងក្រោយ ពេលដែលអាជ្ញាធរក្នុងតំបន់ បានទទួលស្គាល់និងបញ្ជាក់ច្បាស់ថាគ្មានហនិភ័យ ពីសំណាក់កូវីដ១៩៕ ប្រែសម្រួល៖ស៊ុនលី