កីឡាករ ខ្សែប្រយុទ្ធមាឌធំរបស់ក្លឹប Everton កីឡាករMoise Kean ត្រូវបានគេជឿជាក់ថា គឺជាតារាល្បីចុងក្រោយគេ របស់លីគកំពូលអង់គ្លេស ដែលបានចំណាយលុយដ៏ច្រើនសន្ធឹក ដើម្បីការពារផ្ទះរបស់ខ្លួន តាមរយៈការបញ្ជា ទិញសត្វសុនខការពារផ្ទះ ចំនួន២ក្បាល។
សត្វសុនខទាំងពីរក្បាល គឺជាប្រភេទសត្វជំនាញការពារផ្ទះ ដោយក្រុមហ៊ុនChaperone K9 ហើយវាមានតម្លៃ ដល់ទៅ១៥០០០ផោន ក្នុងមួយក្បាល។ The SUnsports ជឿជាក់ដែរថា ការបញ្ជាទិញនេះ ត្រូវបានធ្វើឡើង នៅបន្ទាប់តែ២៤ម៉ោងប៉ុណ្ណោះ ដែលផ្ទះរបស់កីឡាករ Riyad Mahrez ត្រូវបានចោរ ចូលគាស់យកទ្រព្យសម្បតិ្ត មានតម្លៃបានរហូតទៅដល់ ៥០ម៉ឺនផោន ដោយសុវត្ថិភាព។
រំលឹកដែរថា កាលពីខែមុនហេតុការណ៍ ប្លន់ដល់ក្នុងផ្ទះកីឡាករDele Alli ដែលមានតម្លៃ២លានផោន និងប្រមូលយកបាន វត្ថុមានតម្លៃដល់ទៅ៣៥ម៉ឺនផោន និងបានថែមទាំងវាយដំ ទៅលើកីឡាករអង់គ្លេស រូបនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី