The Sunsports ចេញផ្សាយនៅថ្ងៃអង្គារនេះ បានសរសេរថាក្លឹបយក្សអេស្បាញReal Madrid បានធ្វើការបដិសេធឧិកាសក្នុងការចុះកុងត្រាទិញយក កីឡាករខ្សែប្រយុទ្ធវ័យចំណាស់Willianឡើយពីព្រោះ ថាកីឡាករបានធ្វើការទាមទារខ្លាំងហួសហេតុពេក។
កីឡាករប្រេស៊ីលវ័យ៣១ឆ្នាំរូបនេះ ត្រូវបានគេដឹងថានឹងត្រូវផុតកំណត់កុងត្រាជាមួយនឹងក្លឹបChelseaនៅរដូវក្តៅនេះហើយហើយនឹងក្លាយខ្លួនទៅជា កីឡាករដែលគ្មានតម្លៃខ្លួនឡើយ។ការចរចាគ្នារវាងក្លឹបReal Madrid និងភ្នាក់ងារកីឡាករត្រូវបានធ្វើឡើងប៉ុន្តែក្លឹប មិនអាចទទួលយកការទាមទាររបស់កីឡាករដែលចង់បាន កុងត្រាដែលមានរយៈពេលទៅដល់៣ឆ្នាំនោះបានឡើយ។
ភ្នាក់ងាររបស់កីឡាករលោក Kia Joorabchianបាននិយាយបែបនេះថាការចរចាប្រព្រឹត្តទៅ ដោយរលូនប៉ុន្តែដោយសារការទាមទារចង់បានកុងត្រា រយៈពេល៣ឆ្នាំបានក្លាយទៅជាឧបសគ្គក្នុងការសម្រេច ចិត្តចុងក្រោយរបស់លោកគ្រូបង្វឹកក្លឹប Zinedine Zidaneទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី