BERN៖ សហព័ន្ធបាល់ទាត់ពិភពលោក “FIFA” បានចូលរួមក្នុងក្រុមសម្ព័ន្ធកីឡា និងកីឡាករជុំវិញពិភពលោក ដើម្បីបង្ហាញពីសាមគ្គីភាព ចំពេលមានការខឹងសម្បា ចំពោះមរណភាព របស់លោក George Floyd ជាបុរសស្បែកខ្មៅម្នាក់ ត្រូវបានសម្លាប់ដោយប៉ូលិស នៅសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
FIFA គឺជាអង្គការមួយ ដែលគ្មានការអធ្យាស្រ័យ ចំពោះកីឡាករបានបង្ហាញ ទស្សនៈផ្ទាល់ខ្លួន អំពីបញ្ហានយោបាយសាសនា និងបញ្ហាសង្គមនៅលើទីលាន បានស្នើឲ្យអ្នករៀបចំ ការប្រកួតប្រជែងប្រើពាក្យគំនិតរួម ជាមួយអត្តពលិកបញ្ចេញសារតវ៉ា អំពីការស្លាប់របស់លោកFloyd ។
សេចក្តីថ្លែងការណ៍មួយ របស់ស្ថាប័នបាល់ទាត់ពិភពលោក បាននិយាយថា ខ្លួនយល់យ៉ាងច្បាស់ ពីជម្រៅនៃអារម្មណ៍ និងកង្វល់ត្រូវបានបង្ហាញ ដោយកីឡាករបាល់ទាត់ជាច្រើន ដោយផ្អែកលើស្ថានភាព សោកនាដកម្ម នៃករណីលោក George Floyd ។
វាបានបន្ថែមទៀតថា ការអនុវត្តច្បាប់នៃការប្រកួត គឺជាទំនួលខុសត្រូវ របស់អ្នករៀបចំការប្រកួត ដូចជាលីគក្នុងស្រុក FIFA បានបន្តថា គួរតែប្រើគំនិតទូទៅហើយ ត្រូវពិចារណាលើបរិបទ ជុំវិញព្រឹត្តិការណ៍៕ ដោយ៖លី ភីលីព