ក្រោយហេតុការណ៍ បាត់បង់ជីវិតរបស់បុរសស្បែកខ្មៅ លោកGeorge Floyd នៅពេលនេះ លីគកំពូលអង់គ្លេសPremier League ក៏បានបើកភ្លើងខៀវ ដើម្បីអនុញ្ញាតិឲ្យកីឡាករទាំងអស់
អាចបង្ហាញក្តីរំលែកទុក្ខ សម្រាប់បុរសរូបនេះ ដោយមិនមានការពិន័យអ្វីឡើយ។
អ្វីដែលគួរ ឲ្យចាប់អារម្មណ៍បំផុតនោះ គឺថានៅពេលនេះ ចលនាមួយដែលមានឈ្មោះថា Black Lives Matter គឺកំពុងរីករាលដាលខ្លាំងមែនទែន ជាពិសេសសម្រាប់បុគ្គល ដែលមានដើមកំណើតកាត់ជនជាតិស្បែកខ្មៅទាំងឡាយ ហើយក៏មានសង្កេតឃើញដែរថា មានកីឡាករនិងក្លឹបជាច្រើន បានបង្ហាញជំហរជាសាធារណៈ ដើម្បីរួបរួមគ្នាផងដែរ ទៅលើសកម្មភាពមួយនេះ។
ទោះបីជាយ៉ាងណាក្តី នៅលីគអាល្លឺម៉ង់ Bundesligaវិញ កីឡាករJadon Sancho បានទទួលកាតលឿង ក្រោយពេលដែលគាត់ អបអរដោយការរំលឹក ទៅដល់សពរបស់លោក Floyd តាមរយៈឈ្មោះរបស់គាត់ នៅលើអាវរបស់គាត់ទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី