កីឡា

IOC គោរពសិទ្ធិ របស់អត្តពលិក សម្រាប់ការបង្ហាញ ទស្សនៈជុំវិញ ការស្លាប់ របស់លោក Floyda

ទីក្រុងប៉េកាំង៖អ្នកនាំពាក្យរបស់ IOC បានប្រាប់សារព័ត៌មានស៊ីនហួរបស់ចិនថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) គោរពសិទ្ធិរបស់អត្តពលិកក្នុងការបង្ហាញ ពីអារម្មណ៍ និងទស្សនៈរបស់ពួកគេចំពោះមរណភាព របស់ឋលោក George Floydយោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។

អត្តពលិកមួយចំនួនបានសម្តែងការគាំទ្រ ចំពោះការតវ៉ាជុំវិញការស្លាប់របស់លោក Floyd ជនជាតិអាហ្រ្វិកដែលបានស្លាប់ក្នុងការឃាតរបស់ប៉ូលីសកាលពីសប្តាហ៍មុន និងចលនា Black Lives Matter ប្រឆាំងនឹងការរើសអើងជាតិសាសន៍។

អ្នកនាំពាក្យរបស់ IOC បាននិយាយតាមអ៊ីម៉ែលថា IOC គោរពយ៉ាងពេញទំហឹងចំពោះអត្តពលិកជាច្រើនដោយបានធ្វើសេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ។ នេះគឺជាសិទ្ធិបុគ្គលរបស់ពួកគេ ក៏ជាសិទ្ធិដែលយើងគាំទ្រយ៉ាងពេញលេញដែរ។ អង្គការកីឡារួមទាំងគណៈកម្មាធិអូឡាំពិក និងប៉ារ៉ាឡាំពិករបស់សហរដ្ឋអាមេរិកក៏បានបង្ហាញពីសាមគ្គីភាពជាមួយមនុស្សទាំងអស់បានប្តេជ្ញាចិត្តថានឹងក្លាយជាកម្លាំងដើម្បីភាពល្អ។ 

លោក Alfons Hoermann ប្រធានសហព័ន្ធកីឡាអូឡាំពិកអាល្លឺម៉ង់បានគាំទ្រដល់អត្តពលិកបង្កើនសំលេងរបស់ពួកគេលើការអភិវឌ្ឍន៍ដែលមិនអាចទទួលយកបានទាំងស្រុងនៅក្នុងបទសម្ភាសន៍មួយដែលចាក់ផ្សាយជាសាធារណៈតាមវិទ្យុ ZDF ៕

ដោយ៖លី ភីលីព

Most Popular

To Top