រដ្ឋមន្ត្រីក្រសួងទទួលបន្ទុក កិច្ចការងារកីឡា របស់ប្រទេសអ៊ីតាលី លោក Vincenzo Spadafora បានប្រកាសថា ពានរង្វាន់Coppa Italiaវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តការប្រកួតឡើងវិញនៅថ្ងៃទី១២ខែមិថុនានេះ ហើយខណៈដែលការប្រកួតផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី១៧ខែមិថុនា ។
ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាចព្រ័ត្រ នៃពានCoppa Italiaបានធ្វើឡើងម្តងហើយដោយAC Milan ប្រកួតស្មើជាមួយនឹង Juventus នៅទឹកដី San Siro ខណៈដែលNapoli
យកជ័យជំនះលើក្រុម Inter Milan ក្នុងលទ្ធផល១ទល់នឹង០ ប៉ុន្តែជើងទី២ ត្រូវបានពន្យារពេលរហូតមក។
ការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា នៅកីឡាដ្ឋាន Alliaz និងការប្រកួតផ្តាច់ព្រ័ត្រធ្វើឡើង នៅកីឡាដ្ឋានOlimpico ហើយក្នុងនោះផងដែរ ៣ថ្ងៃក្រោយមកការប្រកួត រដូវកាល២០១៩-២០២០ របស់Serie Aនឹងធ្វើឡើងវិញ នៅចំថ្ងៃទី២០ខែមិថុនា៕
ប្រែសម្រួល៖ស៊ុនលី