កីឡា

Premier League ចេញគោលការណ៍ មិនអនុញ្ញាតិ ឲ្យកីឡាករខ្ចីជើងទាំងឡាយ ប្រកួតឡើយ ពេលត្រឡប់មកអង់គ្លេសវិញ

ទីបំផុតក្លឹបទាំងអស់ នៅអង់គ្លេស បូករួមទាំង Man United ផងបានទទួលព័ត៌មាន ច្បាស់លាស់ហើយ អំពីថាតើពួកគេ អាចប្រើប្រាស់កីឡាករ ដែលខ្លួនបានចុះកុងត្រា បញ្ចូនឲ្យទៅលេង ក្នុងលក្ខខណ្ឌខ្ចីជើង នៅក្រៅប្រទេសអង់គ្លេស នោះអាចវិលត្រឡប់ ហើយលេងឲ្យក្លឹបវិញ បានឬអត់។

Premier League បានបញ្ជាក់យ៉ាងច្បាស់ថា ក្លឹបទាំងអស់មិនអាចអនុញ្ញាតិ ឲ្យកីឡាករខ្ចីជើងទាំងនោះ អាចចូលរួមប្រកួតឡើយ ពេលរដូវកាលនេះ ចាប់ផ្តើមឡើងវិញ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះ ហើយលុះត្រាណាតែ ក្នុងករណីពិសេសណាមួយ។

នេះមានន័យថា Man United គឺមិនអាចដាក់ឲ្យកីឡាករ សំខាន់ៗ ដូចជាAlexis Sanchez និងChris Smalling អាចប្រកួតវិញបាន នោះទេ ហើយជាពិសេស Chelsea ដែលត្រូវបានគេដឹងថា មានកីឡាករ ដែលបញ្ជូនទៅខ្ចីជើង ខាងក្រៅប្រទេស ដល់ទៅជាង ២០នាក់នោះ ក៏មិនអាចបាន ដូចគ្នាដែរ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top