នៅថ្ងៃសៅរ៍នេះ សហព័ន្ធបាល់ទាត់ នៃប្រទេសអ៊ុយរ៉ាហ្គាយ បានប្រកាសហើយថា ក្លឹបនៅលីគកំពូលរបស់ខ្លួន គឺអាចត្រឡប់មកធ្វើការហ្វឹកហាត់វិញ ជាផ្លូវការហើយ ចាប់ពីថ្ងៃទី១៥ ខែមិថុនាខាងមុខ បន្ទាប់ពីត្រូវបានផ្អាក ដោយសារកូវីដ១៩ អស់រយៈពេលជាច្រើនខែ។
សហព័ន្ធបាល់ទាត់ ដែលត្រូវបានហៅថា AUF បានបញ្ជាក់ដែរថាកីឡាករទាំងអស់ នឹងត្រូវដាក់់ឲ្យធ្វើតេស្ត ចាប់ពីសប្តាហ៍ក្រោយ ឲ្យបានមុនពេល ដែលក្លឹបទាំងអស់ អាចត្រឡប់ចូល មកធ្វើការហ្វឹកហាត់វិញ ប៉ុន្តែក្នុងតំណាក់កាលទី១ ដែលការប្រើប្រាស់គម្លាតសង្គម នៅត្រូវតែចាំបាច់ធ្វើដដែល បណ្តោះអាសន្នដែរ។
ក្នុងនោះផងដែរការហ្វឹកហាត់ ជាក្រុមមិនត្រូវអនុញ្ញាតិឡើយហើយត្រូវរងចាំ ដល់ខែកក្កដាជាមុន ខណៈដែលការប្រកួត រដូវកាលដែលសេសសល់ នឹងចាប់ផ្តើមធ្វើឡើង នៅក្នុងខែសីហា៕
ប្រែសម្រួល៖ស៊ុនលី
