នៅថ្ងៃនេះ Premier League បានប្រកាសថា នឹងត្រៀមខ្លួន ក្នុងការដាក់បន្ទុកពិន័យ ជាទឹកប្រាក់ព្រមទាំងអាច នឹងឈានទៅដល់ការ កាត់ពិន្ទុបច្ចុប្បន្ន របស់ក្លឹបផង ប្រសិនបើ
នៅតែបន្តរកឃើញថា មានកីឡាករនិងគ្រូបង្វឹកទាំងណា ដែលល្មើសទៅនឹងបម្រាម របស់រដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងជំងឺឆ្លងកូវីដ១៩ ។
លីគកំពូលមួយនេះ បានបង្ហាញពីបំណង ចង់ឲ្យដំណើរការគម្រោង Project Restart អាចប្រព្រឹត្តទៅយ៉ាង រលូនហើយសង្ឃឹមថា អាកប្បកិរិយាទាំងកីឡាករ និងគ្រូបង្វឹកគឺល្អប្រសើរ
ជាងពេលមុនៗ និងជាពិសេសអាចគេចចេញ ពីភាពប្រថុយប្រថាន ក្នុងការផ្ទុះការឆ្លងវិរុស ដ៏កាចសាហាវនេះសាជាថ្មី នៅក្នុងលីគរបស់ខ្លួន
កន្លងមកមានទាំងកីឡាករផង និងគ្រូបង្វឹកផងដែលបានបំពាន បម្រាមគម្លាតសង្គមដូចជា Grealish, Walker ព្រមទាំងលោក Jose Mourinho ផង ហើយការដាក់ពិន័យថ្មី
អាចនឹងមានជាការពិន័យ ប្រាក់ដល់ទៅ២០ម៉ឺនផោនផង៕
ប្រែសម្រួល៖ស៊ុនលី