គេដឹងហើយថា Timo Werner គឺជាកីឡាករចំណូលថ្មីម្នាក់ដែលត្រៀមផ្ទេរមកលេង នៅលីគកំពូលអង់គ្លេសទោះបីជាកុងត្រាជាផ្លូវការ មិនទាន់ត្រូវបានធ្វើឡើងក្តី។
លើសពីនេះគេអាចបានដឹងទៀតថា ក្លឹបតោខៀវ Chelsea គឺជាអ្នកនាំមុខគេក្នុងការនាំ យកកីឡាករខ្សែប្រយុទ្ធឆ្នើមរូបនេះមកដោយក្នុងនោះខ្លួន បានយល់ព្រមលើ តម្លៃខ្លួនរបស់កីឡាករ លក្ខខណ្ឌរបស់ក្លឹបនិងលក្ខខណ្ឌរបស់កីឡាករ ដែលមានរយៈពេល៥ឆ្នាំទៀតផង។
បន្ថែមទៅលើព័ត៌មានទាំងនេះហើយនៅថ្ងៃអង្គារនេះ The Sunបានចេញផ្សាយទៀតថា មិនត្រឹមតែប៉ុណ្ណោះChelsea ក៏កំពុងដាក់ពាក្យសុំទិញ
កីឡាករខ្សែប្រយុទ្ធ Havertz ទៀតផងទាំងបានដឹងតម្លៃកីឡាកររូបនេះគឺមានទៅដល់៧០លាផោន ក្តីហើយដឹងទៀតថានឹងត្រូវប្រជែង ជាមួយនឹងក្លឹបធំៗផ្សេងទៀតដូចជាMan Unitedជាដើម៕
ប្រែសម្រួល៖ស៊ុនលី
