គ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp គឺជាមនុស្សដែលមានបំណង ចង់បានកីឡាករខ្សែប្រយុទ្ធ Timo Werner ខ្លាំងបំផុត តាំងតែពីមុនពេល ដែលកូវីដ១៩មក
ដល់ប្រទេសអង់គ្លេស ប៉ុន្តែចុងក្រោយនេះ ទំនងជាបរាជ័យកីឡាកររូបនេះ ទៅឲ្យChelsea ទៅហើយ។
មូលហេតុចំបងបំផុត ដែលបានធ្វើឲ្យលោក Klopp បរាជ័យលើកនេះ ដោយសារតែបញ្ហាហរិញ្ញវត្ថុ ដោយតាមការអះអាង របស់ទីភ្នាក់ងារវាយតម្លៃកីឡាករ ដែលមានឈ្មោះថា CIES បានអះអាងថា កីឡាករខ្សែប្រយុទ្ធរូបនេះ អាចមានតម្លៃយ៉ាងហោចណាស់ ៥០លានផោនប៉ុណ្ណោះ សម្រាប់ Liverpool។
ប៉ុន្តែបើតាមតម្លៃធម្មតា របស់កីឡាករ គឺមានទៅដល់៨០លានផោន ហើយជឿជាក់ថា នឹងមិនមានបញ្ហាចោទឡើយ សម្រាប់Chelsea ដែលមិនបានចាយលុយ ទិញកីឡាករចំណូលថ្មី ដល់ទៅ២រដូវកាល មកហើយ ដោយសារបម្រាមដោយ UEFAនោះ៕
ប្រែសម្រួល៖ស៊ុនលី