គិតមកត្រឹមពេលនេះហើយមនុស្សប្រមាណ ជា៤០០០០នាក់ហើយដែលបានបាត់បង់ជីវិតដោយ កូវីដ១៩នៅទូទាំងប្រទេសអង់គ្លេសហើយក្នុងនោះផងដែរ សកម្មភាពធ្វើបាតុកម្មប្រឆាំងទៅនឹងការរើសអើងពូជសាសនៅ ទូទាំងពិភពលោកក៏កំពុងតែផ្ទុះឡើងខ្លាំង នៅទីនេះព្រមទាំង នៅប្រទេស ផ្សេងៗលើលោកផង។
នៅសប្តាហ៍នេះ គេជឿជាក់ថា លីគកំពូលអង់គ្លេស Premier League ជាពិសេសក្លឹបទាំងអស់គឺត្រៀម នឹងជួបជុំគ្នាដើម្បីពិភាក្សាស្វែងរកវិធីណាមួយ ដើម្បីចូលរួមរំលែកនិងកាន់ទុក្ខជូនចំពោះមនុស្សដែលបាត់បង់ជីវិត ទាំងនោះផងនិងការចូលរួមគាំទ្រដល់ សកម្មភាពប្រឆាំង នឹងការរើសអើងពូជសាសដែលត្រូវបាន គេហៅថា Black Lives Matterនោះផងពេលដែលលីគនឹងវិលត្រឡប់វិញ នៅសប្តាហ៍ក្រោយ។
តាមការចេញផ្សាយរបស់ The Mirror នៃចក្រភពអង់គ្លេសបានសរសេរថា លីគនឹងអាចជ្រើសរើសវិធី រក្សាភាពស្ងប់ស្ងាត់រយៈពេល១នាទី ដើម្បីគោរពដល់ អ្នកបាត់បង៉ជីវិតដោយសារកូវីដ១៩ផង និងការលត់ជង្គង់ សម្រាប់គាំទ្រដល់ចលនាBlack Lives Matterផង៕
ប្រែសម្រួល៖ស៊ុនលី