កន្លងមកថ្មីៗនេះមានព័ត៌មានចចាមអារ៉ាម ជាច្រើនបាននិយាយថាការប្រកួតដំបូងរបស់ Liverpool ដែលនឹងត្រូវប៉ះក្រុម Everton នោះនឹងត្រូវផ្លាស់ទៅលេង នៅកីឡាដ្ឋាន St Mary របស់ក្រុម Southampton ប៉ុន្តែនៅថ្ងៃនេះមានការអះអាងច្បាស់ហើយថា ការប្រកួតនេះ នឹងត្រូវធ្វើឡើងនៅក្នុងទឹកដីរបស់Everton។
Goodison Parkត្រូវបានគេធ្វើការត្រួតពិនិត្យ និងធានាបាននូវសុវត្ថិភាព១០០ភាគរយ ហើយពីកូវីដ១៩ដែលមានន័យថាការប្រកួតនេះនឹងដំណើរការទៅដូចការ គ្រោងទុកនាថ្ងៃទី២១ខែមិថុនាដដែល។ ជាក់ស្តែងពិតជាមានការព្រួយបារម្ភមែនអំពីបញ្ហាសុវត្ថិភាពនេះ ប៉ុន្តែក្រោយកិច្ចប្រជុំមួយរវាងក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការងារ សុវត្ថិភាពនៃការប្រកួតបានសម្រេចចិត្តចុងក្រោយបន្ត ការប្រកួតនៅGoodison Parkដូចផែនការដដែល។
ក៏ជាការព្រួយបារម្ភមួយផងដែរថា ការប្រកួតនេះនឹងក្លាយទៅជាការជួបជុំគ្នាដ៏ច្រើន របស់អ្នកគាំទ្ររបស់Liverpoolពីព្រោះ ថាប្រសិនបើMan Cityបរាជ័យហើយLiverpoolទទួលជ័យជំនះ នេះនោះមានន័យថាជើងឯករដូវកាល២០១៩-២០២០នេះ គឺជាLiverpoolជាស្វ័យប្រវត្តិ៕
ប្រែសម្រួល៖ស៊ុនលី