កីឡា

Cazorla ឆ្លើយតបនឹង Arteta រឿងផ្ទេរ មកធ្វើការជាមួយគ្នាសាជាថ្មីនៅ Arsenal

ក្រោយលោក Mikel Arteta បានធ្វើការប្រកាសស្នើ ឲ្យអតីតមិត្តរួមក្លឹបកីឡាករ Santi Cazorla ដើម្បីអាចធ្វើការងារ ជាមួយគ្នាសាជាថ្មីនៅEmirates ក្នុងនាមជាគ្រូបង្វឹកនោះ នៅសប្តាហ៍នេះ Cazorla បានធ្វើការឆ្លើយតប ទៅនឹងសំណើរនេះហើយ។

Cazorla អតីតរបស់ Arsenal រូបនេះ បានធ្វើការបញ្ជាក់បែបនេះថា គាត់បានសម្រេចចិត្តរួចទៅហើយ ចំពោះអនាគតរបស់ខ្លួន ប៉ុន្តែទោះបីជាយ៉ាងណាក្តី បុរសវ័យ៣៥ឆ្នាំរូបនេះ មិនបានបញ្ជាក់ច្បាស់ថា ផែនការនោះគឺជាអ្វីនោះដែរ។ បច្ចុប្បន្នគាត់ នៅតែបន្តលេងឲ្យក្លឹប Villareal ហើយនៅតែអាច បង្ហាញទំរង់លេងដ៏ល្អនៅទីនោះ ដោយសង្ឃឹមថា នឹងអាចបន្តអាជីព បានយ៉ាងហោចណាស់១រដូវកាលទៀត មុនបញ្ចប់អាជីព។

កុងត្រាបច្ចុប្បន្នរបស់ Cazorla ជាមួយនឹងក្លឹបអេស្បាញនេះ មានសុពលភាពត្រឹមរដូវក្តៅនេះប៉ុណ្ណោះ ហើយលោកArteta បានបញ្ជាក់យ៉ាងច្បាស់ថា Cazorla អាចមកអង់គ្លេសបាន ដើម្បីធ្វើការងារ នៅក្នុងក្រុមការងារគ្រូបង្វឹកក្លឹប Arsenal ទាំងអស់គ្នាឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top