កីឡា

កីឡាការិនី ប្តឹងសមាគម ហែលទឹក សហរដ្ឋអាមេរិក លើការរំលោភបំពាន ផ្លូវភេទ ដោយគ្រូបង្វឹក

ញូវយ៉ក ៖ កីឡាការិនីហែលទឹក៦នាក់ បានដាក់ពាក្យបណ្តឹង រដ្ឋប្បវេណីប្រឆាំង នឹងសមាគមហែលទឹក សហរដ្ឋអាមេរិក ក្នុងស្រុករបស់ខ្លួន នៅរដ្ឋកាលីហ្វ័រញ៉ា និងគ្រូបង្វឹក ៣ នាក់ត្រូវបានហាមឃាត់ ឥឡូវនេះបានអះអាងថា ស្ថាប័នរដ្ឋបាលជាតិ បានបរាជ័យ ក្នុងការការពារពួកគេ ពីការរំលោភបំពាន ដោយគ្រូបង្វឹកទាំងនោះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

នាង Debra Grodensky នាង Suzette Moran និងនាងTracy Palmero រួមជាមួយស្ត្រី ៣ នាក់ផ្សេងទៀត ដែលមិនបញ្ចេញឈ្មោះ បានដាក់ពាក្យបណ្តឹង ចំនួន៣នាខែនេះ គឺ២នាក់នៅតុលាការកំពូល Alameda នៅភាគខាងជើង កាលីហ្វ័រញ៉ា និងម្នាក់ទៀតនៅតុលាការកំពូល Orange County នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ។
ក្នុងចំណោមបុគ្គលមានឈ្មោះ ក្នុងបណ្តឹង គឺមានអតីតគ្រូបង្វឹកអូឡាំពិក សហរដ្ឋអាមេរិក និងគ្រូបង្វឹកក្រុមជម្រើសជាតិ Mitch Ivey អតីតប្រធានក្រុមជម្រើសជាតិ សហរដ្ឋអាមេរិក Everett Uchiyama និងអតីតគ្រូបង្វឹកលោក Andrew King ។

បណ្តឹងនេះបានចោទប្រកាន់ សមាគមហែលទឹក សហរដ្ឋអាមេរិករួមទាំង អតីតនាយកប្រតិបត្តិលោក Chuck Wielgus និងមន្ត្រីកំពូលៗ និងក្លិបក្នុងស្រុកបាន ដឹងអំពីអាកប្បកិរិយារបស់ Ivey, Uchiyama និងKing ប៉ុន្តែបានបដិសេធមិនដោះស្រាយវាបង្កើតវប្បធម៌ នៃការរំលោភបានធ្វើឲ្យ ប៉ះពាល់ដល់កីឡាការិនីហែលទឹក មិនគ្រប់អាយុរាប់សិបនាក់ នៃការរំលោភបំពាន និងការយាយីផ្លូវភេទ ៕ដោយ៖លី ភីលីព

Most Popular

To Top